មាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែត

6 Videos


កំពូលតារាចម្រៀងសំនៀងផ្អែមពីរោះរណ្ដំចិត្ត មាស សុខសោភា ថ្មីៗនេះត្រូវទទួលរងនៅព្យុះរិះគន់បែបជាន់ពន្លិចមួយចំនួនក្នុងការស្លៀកពាក់របស់នាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏នាងនៅតែរក្សាដំណែងជាតារាចម្រៀងជួរមុខបានយ៉ាងល្អ ហើយកេរ្ដិ៍ឈ្មោះក៏កាន់តែត្រដែតទ្វេឡើងក្រោយពេលដែលតារារូបនេះ ចេញបទចម្រៀងដែលជាការនិពន្ធថ្មីៗជាបន្ដបន្ទាប់នេះ ។

ភាពលេចធ្លោរបស់ មាស សុខសោភា ក្រៅពីមានទឹមដមសំឡេងបែបបំពេពីរោះក្រអួនក្រអៅ និង មានរូបសម្រស់ស្រស់សោភាហើយនោះ នាងក៏ជាតារាលេចធ្លោខ្លាំងខាងកម្មវិធីសប្បុរធម៌ផ្សេងៗ ជាពិសេសគឺជាតារាចម្រៀងដែលមានឧត្ដមគតិខ្ពស់ក្នុងការបង្កើតគម្រោងដាំ និង បំបួសកូនឈើឱ្យបាន មួយម៉ីនដើមដើម្បីជួយទ្រទ្រង់ដល់បរិស្ថានប្រទេសយើងផងដែរ ។ ហើយថ្មីៗនេះ មាស សុខសោភា មានឱកាសក្ដាប់បានការផ្សាយពាណិជ្ជកម្មឱ្យបណ្ដាក្រុមហ៊ុនធំៗជាច្រើន ព្រោះតែភាពលេចធ្លោរបស់នាង ។

P9

មាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែត

មាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែត

បណ្ដាអ្នកគាំទ្រ មាស សុខសោភា មានការស្រឡាញ់ពេញចិត្តខ្លាំងលើរូបនាង និង តែងតែជួយជ្រោមជ្រែងរូបនាងនៅពេលដែលមានព្យុះបោកបក់ក្នុងជីវិតនាងដោយហេតុផលថា តារារូបនេះមានចារិតរួសរាយរាក់ទាក់ មិនចេះឆ្មើងឆ្មៃ ជាពិសេសគឺនាងតែងតែបង្ហាញវត្តមានជាមួយការស្លៀកពាក់សមរម្យតាមកាលៈទេសៈជានិច្ច ដែលគេនិយមថា បុរាណមិនយឺត សម័យមិនឈ្លើយ ។

មាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែត

ភាពលេចធ្លោទាំងផ្នែកសំឡេង រូបសម្រស់ និង អាកប្បកិរិយានេះហើយ ដែលទាញចិត្តមហាជនឱ្យគាំទ្រ មាស សុខសោភា កាន់តែខ្លាំងឡើង ហើយស្ទួយឱ្យរូបនាងឈរជាកំពូលតារាចម្រៀងស្រីជួរមុខរហូតដល់សព្វថ្ងៃនេះ ៕ ភូមិន្ទ

មាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែតមាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែតមាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែតមាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែតមាស សុខ​សោភា ទោះ​ជួប​ព្យុះ​បោកបក់​ក៏​នៅតែ​ខ្ពស់ត្រដែត