សូម​ប្រយ័ត្ន​ចំពោះ​រុក្ខជាតិ​ប្រភេទ​នេះ ព្រោះ​វា​អាច​សម្លាប់​កូនតូច​របស់​អ្នក​!

សូម​ប្រយ័ត្ន​ចំពោះ​រុក្ខជាតិ​ប្រភេទ​នេះ ព្រោះ​វា​អាច​សម្លាប់​កូនតូច​របស់​អ្នក​!


សូម​ប្រយ័ត្ន​ចំពោះ​រុក្ខជាតិ​ប្រភេទ​នេះ ព្រោះ​វា​អាច​សម្លាប់​កូនតូច​របស់​អ្នក​!

​ជាធម្មតា​យើង​តែង​ដាំ​រុក្ខជាតិ​ផ្សេងៗ​នៅក្នុង​ផ្ទះ ដោយ​យល់ថា​វា​នឹង​ជួយ​ឲ្យមាន​ភាពស្រស់ស្អាត និង​ផ្តល់​មក​វិញ​នូវ​ខ្យល់អាកាស​បរិសុទ្ធ​នៅក្នុង​ផ្ទះ​។ តែ​មិនមែន​គ្រប់​រុក្ខជាតិ សុទ្ធ​តែ​អាច​ផ្តល់​ផល​ល្អ ដូច​ការគិត​របស់​អ្នកនោះ​ទេ ! នេះ​គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​មានឈ្មោះ​ជា​ភាសាបរទេស​ថា Dieffenbachia ឬ Dumb Cane​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រុក្ខជាតិ​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​មនុស្ស ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុពុល​ដែល​អាច​សម្លាប់​ក្មេងៗ​បាន​ដោយ​ងាយ ។​

​ជា​ឧទាហរណ៍ ក្មេងប្រុស Esteban អាយុ​៥​ឆ្នាំ​ម្នាក់​បាន​លេង​នៅ​ជុំវិញ​វា អស់​រយៈពេល​ជាច្រើន​ម៉ោង ។ ក្រោយមក​ស្រាប់តែ​ក្មេងប្រុស​ម្នាក់​នេះ មាន​អាការៈ​ចុក​ក្នុងពោះ​ជា​ខ្លាំង ដំ​បួង​ឳ​ពុក​ម្តាយ​របស់​ក្មេង​នេះ​គិតថា នេះ​គ្រាន់តែ​ជា​បញ្ហា​ចុកពោះ​ធម្មតា​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការឈឺចាប់​កាន់តែ​បន្ត​ខ្លាំង​ឡើងៗ រហូត​ដល់​ពួកគេ​បាន​បញ្ជូន​ក្មេងប្រុស​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​។​បន្ទាប់ពី​ការពិនិត្យ​រួច គ្រូពេទ្យ​បាន​រកឃើញថា នៅក្នុង​ខ្លួន​ក្មេងប្រុស​ម្នាក់​នេះ គឺមាន​ផ្ទុក​នូវ​សារធាតុពុល​ជាច្រើន​។​

ជា​សំណាងអាក្រក់ ក្មេងប្រុស​ម្នាក់​នេះ​បាន​រងគ្រោះ យ៉ាងខ្លាំង​ពី​ស្ហុក anaphylactic ដែល​ជា​ស្ថានភាព​អា​លែ​ហ្សី​ដ៏​ធ្ងន់ធ្ងរ ដែល​គម្រាមកំហែង​ដល់​អាយុជីវិត ។

ដូច្នេះ​បើ​អ្នក​មាន​ដាំ​នូវ​ប្រភេទ​រុក្ខជាតិ​នេះ​នៅក្នុង​ផ្ទះ សូម​ប្រញាប់​យក​វា​ចេញ​ជា​បន្ទាន់ ដើម្បី​សុវត្ថិភាព​របស់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
​ប្រភព​៖ healthyfoodhelathyyou

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។