អតីត​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​រួច​ផុតពី​បទចោទប្រកាន់​ពុករលួយ និង​ដោះលែង​ពី​ការឃុំខ្លួន​


កាលពី​ថ្ងៃ​អង្គារ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ម្សិលមិញ តុលាការ​កំពូល​ប្រទេស​ហ្វីលីពីន បាន​បើកសវនាការ​ជំនុំជម្រះ​ទោស​ទៅលើ​លោកស្រី Gloria Macapagal Arroyo​ អតីត​ប្រធានាធិបតី​ហ្វីលីពីន ដោយ​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទប្រកាន់​ក្នុង​រឿង​ពុករលួយ​កេង​បន្លំ​លុយ​រដ្ឋ និង​បាន​បញ្ជា​ឲ្យ​ដោះលែង​ពី​ការឃុំខ្លួន​ឲ្យ​មាន​សេរីភាព​វិញ​ជាបន្ទាន់ ពីព្រោះ​តុលា​ការរក​មិនឃើញ​ព័ស្ដុតាង​ដាក់បន្ទុក​ដើម្បី​ផ្ដន្ទាទោស​ទៅលើ​លោកស្រី​អតីត​ប្រធានាធិបតី​រូបនេះ​ឡើយ ។​

​លោកស្រី Gloria Macapagal Arroyo អាយុ​៦៩​ឆ្នាំ ធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១០ ។​ក្រោយ​ចប់​អាណត្តិ​ជា​ប្រធានាធិបតី លោកស្រី​ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ចុងឆ្នាំ​២០១១ ក្រោម​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​លោកស្រី​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ។​ប្រមាណ​០៣​ខែក្រោយ​មក លោកស្រី​ត្រូវ​រង​ការចោទប្រកាន់​ម្ដងទៀត​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ (​ប្រើប្រាស់​មូលនិធិ​ឆ្នោតជាតិ​ចំនួន​៧,៨​លាន​ដុល្លារ​អាមេរិក​ខុស​ទិសដៅ​) និង​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជិត​៥​ឆ្នាំ ៕

អតីត​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​រួច​ផុតពី​បទចោទប្រកាន់​ពុករលួយ និង​ដោះលែង​ពី​ការឃុំខ្លួន​

Related