អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២

6 Videos


អឿន ល័ក្ខលីតា គឺជាអតីតពិធីការីនី MyTV និង ទូរទស្សន៍បាយ័ន នាងបានបោះបង់អាជីពសិល្បៈចោល បន្ទាប់ពីបានសាងស្នេហ៍ជាមួយបុរសវ័យកណ្តាលម្នាក់ ដែលមានប្រាក់ ។ កាលពីពេលថ្មីៗនេះ អឿន ល័ក្ខលីតា បានបង្ហាញរូបភាព ជាច្រើនដែលបង្ហាញថា នាងកំពុងពរពោះកូនទី ២ ។

អឿន ល័ក្ខលីតា បានសម្រេចចិត្តចាកចេញពីសិល្បៈទាំងស្រុង ដោយសម្ងំមើលថែគ្រួសារ និងឆ្លៀតពេលធ្វើការងារនៅក្នុងក្រុមហ៊ុនមួយ ។ កូនប្រុសច្បងរបស់ អឿន ល័ក្ខលីតា ពេលនេះមានវ័យជាង ២ ឆ្នាំហើយ ថ្មីៗនេះនាងទើបតែបង្ហាញប្រាប់ថា នាងកំពុងពរពោះកូនទី ២ ដែលកូននៅក្នុងផ្ទៃមានអាយុជិត ៧ ខែហើយ គឺជាកូនស្រី ។ អឿន ល័ក្ខលីតា ពិតជារីករាយជាមួយសមាជិកថ្មីនេះខ្លាំងណាស់ នាងរងចាំយ៉ាងអន្ទះសានៅក្នុងចិត្ត ចង់ឃើញកូនរបស់ខ្លួនកើតក្នុងពេលឆាប់ៗនេះ ។

P9

អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២

អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២

គួរបញ្ជាក់ផងដែរថា អឿន ល័ក្ខលីតា គឺជាតារាសម្តែង និងជាពិធីការិនីវ័យក្មេង មានរូបសម្រស់ស្រស់សោភា ដែលមានអ្នកតាមស្រលាញ់នាងច្រើន ក្រោយមកនាងបានផ្លាស់ប្តូរពីឈ្មោះ អឿន ល័ក្ខលីតា មកជា ម៉ូតា វិញដើម្បីយកហុងស៊ុយ ។

អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២

អឿន ល័ក្ខលីតា មិនមានបំណងវិលត្រឡប់ចូលសិល្បៈវិញនោះទេ ទោះបីជាមានមិត្តិភក្តិជាច្រើនចង់ឲ្យនាងវិលត្រឡប់មកចាប់អាជីពដូចដើមវិញក្តី ក៏នាងមិនចាប់អារម្មណ៍ដែរ ពីព្រោះនាងរកឃើញទ្រនំសុខសាន្តហើយ ។ តែរាល់ពេលមានពិធីជួបជុំមិត្តភក្តិសិល្បៈ នាងតែងតែមានវត្តមានជានិច្ច ៕ អាលីណា

អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២អឿន ល័​ក្ខ​លី​តា ពរ​ពោះ​កូន​ទី ២