អ៊ីរ៉ង់ រុស្សី និង​អាមេរិក រួមគ្នា​រិះគន់​របាយការណ៍​UN លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-20-2016, 8:19 pm         39

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អ៊ីរ៉ង់ រុស្សី និង​អាមេរិក រួមគ្នា​រិះគន់​របាយការណ៍​UN លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់គេ​អាច​និយាយបានថា ជា​លើកដំបូង​ហើយ ដែល​ប្រទេស​ដែល​ធ្លាប់​មានគំនិត​ខ្វែងគ្នា​គឺ​អ៊ីរ៉ង់ រុស្សី និង​អាមេរិក មាន​បង្ហាញ​ការ​សាមគ្គី​គ្នា​នៅ​អង្គការសហប្រជាជាតិ​។  ប្រទេស​ទាំងបី​នេះ បាន​និយាយ​រិះគន់​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដោយ​ចាត់ទុក​របាយការណ៍​នោះ​ថា គ្មាន​តុល្យភាព និង​លម្អៀង​។

​របាយការណ៍​ចុងក្រោយ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ស្ដីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ បាន​រង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​មន្ត្រីជាន់ខ្ពស់​របស់​រុស្សី អាមេរិក និង​អ៊ីរ៉ង់​។ អគ្គរដ្ឋទូត​រុស្សី និង​អាមេរិក ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ និង​ក្រសួងការបរទេស​អ៊ីរ៉ង់ សុទ្ធតែ​អះអាងថា របាយការណ៍​នេះ មាន​កំហុស និង​មិនបាន​ត្រិះរិះ​គ្រប់សព្វ​ឡើយ​។​

​ក្នុង​របាយការណ៍​ប្រចាំឆមាស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន និយាយថា ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អ៊ីរ៉ង់ កាលពី​ខែមីនា គឺ​មិន​ស្រប​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើយ ហើយ​ថែម​មិន​ស្រប​នឹង​ការចូលរួម​ដោយ​ស្ថាបនា​របស់​កិច្ចព្រមព្រៀង​នេះ​ថែមទៀត​។ ក្នុង​របាយការណ​ដដែល អគ្គលេខាធិការ​រូបនេះ សើ្ន​ឲ្យ​អ៊ីរ៉ង់​បញ្ឈប់​ការ​ការបាញ់​មី​ស៊ី​ល​ប្រភេទ​នេះ ដ្បិត​សកម្មភាព​នេះ អាចធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​តានតឹង​។ 

​នៅ​ថ្ងៃទី​១៨ ខែកក្កដា អគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ លោក Vitaly Churkin បាន​ប្រាប់​សហការី​របស់លោក ដែល​ចូលរួម​កិច្ចប្រជុំ​ថា របាយការណ៍​របស់​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ មិន​សមស្រប​នឹង​អ្វីដែល​កើតឡើង​នោះទេ និង​មាន​លក្ខណៈ​នយោបាយ​ទៀតផង​។ លោក បន្តថា ឯកសារ​ខាងលើ គឺ​ហួស​ឆ្ងាយ​ពី​ដែន​កំណ​ត់នៃ​ការ​សង្ខេប​លើ​ការអនុវត្ត​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​លេខ​២២៣១​។ អគ្គរដ្ឋទូត​រូបនេះ បន្ថែមថា ឯកសារ​នេះ មាន​ព័ត​មាន​មិន​ពាក់ព័ន្ធ និង​មាន​កំហុស​ជាច្រើន​។

​ចំណែកឯ​សហរដ្ឋអាមេរិក​វិញ ក៏​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​នឹង​រុស្សី​ដែរ​។ លោកស្រី Samantha Power តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​និយាយថា អាមេរិក​មិន​យល់ព្រម​ដាច់ខាត​លើ​របាយការណ៍​នេះ ដោយ​រួមទាំង​ការ​ទៅ​ឆ្ងាយ​លើសពី​ដែន​កំណត់​ផងដែរ​។ លោកស្រី Power ប្រាប់​កិច្ចប្រជុំ​ទៀតថា សូម្បី​អ៊ីរ៉ង់ ក៏​មិន​យល់ស្រប​លើ​ផ្នែក​ខ្លះ​នៃ​របាយការណ៍​នេះដែរ​។

​នៅមុន​ការ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Bahram Qassemi បានបង្ហាញ​ជំហរ​ជំទាស់​នឹង​របាយការណ៍​របស់លោក បាន គី​មូ​ន ដូចគ្នា​ដែរ​។ លោក Qassemi ចាត់ទុក​របាយការណ៍​នេះ​ថា គ្មាន​តុល្យភាព និង​លម្អៀង ហើយ​លោក​ក៏​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ថា ដាក់​សម្ពាធ​លើ​របាយការណ៍​។ 

​បើតាម​សារព័ត៌មាន RT អ្នកនាំពាក្យ​រូបនេះ ហៅ​របាយការណ៍​នេះ​ថា​គ្មាន​មូលដ្ឋាន ដោយបាន​បញ្ជាក់ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់ខ្លួន គឺ​ស្ថិតក្រោម​អំណាច​ដំណោះស្រាយ​លេខ​២២៣១ ព្រោះ​មី​ស៊ី​ល​នេះ មិនមែន​សម្រាប់​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ​។ ហើយ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ក៏​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់ មក​មាន​យោបល់​លើ​ប្រព័ន្ធ​ការពារ​របស់ខ្លួន​ដែរ​៕