បាត់​កូនស្រី​ពី​ផ្ទះ​ប្រទះ​ឃើញ​មក​សំងំ​រស់នៅ​ជាមួយ​ប្រុស​ស្ទាវ​៤​នាក់​នៅផ្ទះ​សំណាក់​

​យុវតី​២​នាក់​ឋិត​ក្នុង​វ័យ​សិក្សា​ បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​០៣​ថ្ងៃ​ បណ្តាល​ឲ្យ​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​ព្រួយបារម្ភ​តាម​ស្វែងរក​នោះ​ បែរជា​ត្រូវ​បាន​សមត្ថកិច្ច​ប្រទះ​ឃើញ​មក​សំងំ​រស់នៅ​ពពាក់ពពូន​ជាមួយ​ប្រុស​ស្ទាវ​ចំនួន​៤​នាក់​ ឋិត​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ឈ្មោះ​ "​សមុទ្រ​មាស​"​ ទៅ​វិញ​ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នា​រសៀល​ថ្ងៃ​ទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​បាត់​កូនស្រី​របស់​ខ្លួន​ពី​ផ្ទះ​ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រុករក​ឃើញ​យុវតី​២​នាក់​ និង​ប្រុស​ស្ទាវ​ចំនួន​៤​នាក់​ សំងំ​រស់នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​សមុទ្រ​មាស​ជាមួយ​គ្នា​ ឋិត​នៅ​បណ្តោយ​វិ​ថី​៥៩៨​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ រួច​នាំ​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អំពី​មូលហេតុ​អ្វី​ និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ពាក់ព័ន្ធ​ទៅ​នឹង​យុវតី​ទាំង​២​នាក់​ដែល​បាន​បាត់​ពី​ផ្ទះ​ភ្លេច​សាលារៀន​ និង​ក្បត់​ទំនុកចិត្ត​ឪពុក​ម្តាយ​ជាមួយ​ប្រុស​ស្ទាវ​៤​នាក់​ មក​សំងំ​រស់នៅ​ជាមួយ​គ្នា​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​ ៕​

Related