អស្ចារ្យ​ !​ ចៅហ្វាយខេត្ត​ព្រះ​សីហ​នុ​ផ្ទេរ​ក្របខ័ណ្ឌ​ពី​ទាហាន​មក​ក្រសួងមហាផ្ទៃ​ហើយ​ បែរជា​ឡើង​ផ្កាយ​២​នៅ​ក្របខ័ណ្ឌ​ទាហាន​ដដែល​ទៅ​វិញ​

​លោក​ឧត្តមសេនីយ៍ត្រី​ យន្ត​ មីន​ អតីត​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ ក្រសួងការពារជាតិ​ អត្តលេខ​០០០៩៥៣​ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កោះកុង​ ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ឲ្យ​មក​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​វិញ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៥៩៥​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ រួច​ហើយ​ក៏​ទទួល​បាន​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ។​

​ក្រោយមក​ លោក​ យន្ត​ មីន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៥/៨០៧​ ចុះ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​

​ពេល​កំពុង​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ហើយ​នោះ​ ស្រាប់តែ​ឯកឧត្តម​ យន្ត​ មីន​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៩៥៣​ទៅ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៦១៩​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​មាន​ន័យ​ថា​ ឯកឧត្តម​ យន្ត​ មីន​ បម្រើ​ការងារ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ក្របខ័ណ្ឌ​ថ្មី​ជា​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ និង​មានឱកាស​បាន​ឡើង​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៩៥៣​ ដែល​ជា​ក្របខ័ណ្ឌ​ចាស់​ថែម​ទៀត​ (Sic!)​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ដំឡើង​ឋានន្តរស័ក្តិ​តាម​របៀប​ច្របូកច្របល់​ក្របខ័ណ្ឌ​ចាស់​ និង​ក្របខ័ណ្ឌ​ថ្មី​របស់​មន្ត្រីរាជការ​បែប​នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មិន​ផ្តល់​តម្លៃ​ឲ្យ​អនុក្រឹត្យ​របស់​ខ្លួន​ ឬ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ លើ​ការ​ផ្ទេរ​ក្របខ័ណ្ឌ​មន្ត្រី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​នោះ​ឡើយ​ ៕​

Related