មនុស្ស​ប្រុស​ស្រី​៥​នាក់​កំពុង​ធ្វើ​សកម្មភាព​ជក់​ប្រាស់​ថ្នាំញៀន​យ៉ាង​សប្បាយ​ក្អាកក្អាយ​ត្រូវ សមត្ថកិច្ច​នគរបាល ព័ទ្ធ​ចាប់បាន​

​ខេត្តកំពង់ឆ្នាំង​៖ ជ​នស​ង្ស​យ័​ប្រុស​ស្រី​៥​នាក់​ត្រូវបាន នគ​បាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល កា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ឡោមព័ទ្ធ និង​ចាប់​ឃាត់ខ្លួន​ខណៈ ដែល​ក្រុម​នេះ​កំពង់​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់ ។ ករណី​បង្ក្រាប​បទល្មើស​ខាងលើនេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ប៊ុត​ភក្តី​ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

​សមត្ថកិច្ច​បង្ក្រាប​ករ​ណី​នេះ​បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​បង្ក្រាប​សម​ត្ថ​កិច្ច​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់​ពី​ទីតាំង ជនល្មើស ហើយ​ក៏បាន​សហការគ្នា​ធ្វើការ​ឡោមព័ទ្ធ និង​បង្ក្រាប​ក្រុម​ជនសង្ស័យ ខាងលើ​បាន​ភ្លាមៗ ផងដែរ​។ ជនសង្ស័យ​១​ក្រុម​នេះ​មាន​៖ ១ ឈ្មោះ​ប៊ុត​ភក្តី​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់ផ្ទះ​រស់នៅក្នុង​ភូមិ​ត្រពាំង​បី​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ២.​ឈ្មោះ​ឌុ​ក វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ៣.​ឈ្មោះ​អ៊ិន ភា​រុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សា​ររ​ឆ្នាំង ៤.​ឈ្មោះ​ឈឹម​រត​នះ​ហៅ​សា​រ៉ា​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សា​ឆ្នាំង និង​៥.​ឈ្មោះ​ប្រាក់ ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​អូស​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង ។ នៅក្នុង​ការបង្ក្រាប​ករ​ណី​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​បាន​ទូរ​សព្ទ័​ដៃ​៣​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​១​គ្រឿង​រួម​និង​ឧបករណ៍​បំរើ​ដល់​ការជក់​គ្រឿង​មួយចំនួនទៀត ដោយឡែក​ថ្នាំញៀន​ត្រូវ​ពួកគេ​បំផ្លាញចោល​មុនពេល​សមត្ថកិច្ច​ទៅដល់ ។

​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​តាម​និតិ​វិធី បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ ដោយ​ណែ​ក​ប្រជាពលរដ្ឋ​សំណូមពរ​ថា សូម​តុលាការ​ផ្តន្ទាទោស​ពួកគេ​អោយបាន​ម៉ឺងម៉ាត់​ផង កុំ​ស៊ីលុយ​គេ​លែង​ហើយ​ឆ្លើយ​ដាក់គ្នា​ថា យកទៅ​អប់រំ​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ដូច​អ្នកញៀន​ថ្នាំ​៣​នាក់ ដែល​ចាប់បាន​ពី​ខែ​មុន នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ៕ រិ​ទ្ធិ ជ័យ​

KA-20-07-2016-10 KA-20-07-2016-11 KA-20-07-2016-12