ម្ចាស់​សេវាកម្ម​ដែល​មិន​ការណែនាំ​«​គ្មាន​ផ្សែង​បារី​»​ប្រឈម​នឹង​អស់​អាជ្ញាប័ណ្ណ​ និពន្ធដោយ : រឿន ភារុន       July-20-2016, 9:19 pm         41

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម្ចាស់​សេវាកម្ម​ដែល​មិន​ការណែនាំ​«​គ្មាន​ផ្សែង​បារី​»​ប្រឈម​នឹង​អស់​អាជ្ញាប័ណ្ណ​​ភ្នំពេញ​៖  ក្រសួងទេសចរណ៍​នឹង​ពុំ​ផ្តល់ ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ឲ្យ​អ្នកគ្រប់គ្រង ឬ​ម្ចាស់  អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ឡើយ ប្រសិនបើ​ពួកគេ​រកឃើញថា ម្ចាស់​អាជីវក​ម្មណា ពុំបាន​អនុវត្ត​សេចក្តីណែនាំ​ស្តីពី បរិស្ថាន​គ្មាន​ផ្សែង​បារី នៅ​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​លោក ហោ សារុន បាន​ជំរុញ​អ្នកគ្រប់គ្រង ឬ​ម្ចាស់ អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​នានា ឲ្យ​ចូលរួម​គោរព​សេចក្តីណែនាំ​ស្តីពី បរិស្ថាន​គ្មាន​ផ្សែង​បារី «Smoke-Free» ដើម្បី​កាត់បន្ថយ​ការ​អត្រា​ជំងឺ និង​មរណភាព​ប្រជាជន​ដែល​បង្កដោយ​ការប្រើ ប្រាស់​ផលិតផល​ថ្នាំជក់​។​

​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ បានលើកឡើង​ពី​ផល​បង្កដោយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍​ថា វា​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១​ម៉ឺន​នាក់​បាត់បង់​ជីវិត ជា​រៀងរាល់ឆ្នាំ គិត​ជា​មធ្យម​អ្នកស្លាប់​ប្រមាណ ៣០​នាក់​ក្នុង​មួយថ្ងៃ ខណៈ​មនុស្ស​បាត់បង់​ជីវិត​ជាង ៦​លាន​នាក់​ក្នុង​មួយឆ្នាំ នៅ​ទូទាំង​ពិភពលោក​។​

ម្ចាស់​សេវាកម្ម​ដែល​មិន​ការណែនាំ​«​គ្មាន​ផ្សែង​បារី​»​ប្រឈម​នឹង​អស់​អាជ្ញាប័ណ្ណ​ និពន្ធដោយ : រឿន ភារុន       July-20-2016,  9:19 pm         41

​លោក​បន្ថែមទៀតថា ប្រសិន​រដ្ឋ​ភាគី​នានា ពុំមាន​វិធានការ​ទប់ស្កាត់ ប្រកបដោយ​ប្រសិទ្ធិភាព​នោះទេ មនុស្ស​ប្រមាណ ៨​លាន​នាក់ នឹង​បាត់​បង់ជីវិត ក្នុង​មួយឆ្នាំ ទូទាំង​ពិភពលោក នៅ​ឆ្នាំ​២០៣០​ខាងមុខ ក្នុងនោះ អត្រា​អ្នកស្លាប់​ជាង ៨០​ភាគរយ​ស្ថិតក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​លោក ហោ សារុន បាន​ព្រមាន​ម្ចាស់​សេវាកម្ម​ទេសចរណ៍​ទូទាំងប្រទេស​ថា ប្រសិនបើ​ពួកគេ​រកឃើញថា ម្ចាស់​អាជីវក​ម្មណា ពុំបាន​អនុវត្ត​សេចក្តីណែនាំ​ស្តីពី បរិស្ថាន​គ្មាន​ផ្សែង​បារី នៅ​កម្ពុជា ក្រសួង​នឹង​ពុំ​ផ្តល់ ឬ​បន្ត​អាជ្ញាប័ណ្ណ​ទេសចរណ៍​ឲ្យ​ពួកគេ​ឡើយ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់​។ ក្រៅពីនេះ ក្រសួង​នឹង​ពិន័យ ថវិកា​អន្តរការណ៍​ពី ១​ម៉ឺន ទៅ​ប្រាំ​ម៉ឺន​រៀល រាល់​ករណី​ផ្ទុយ​ពី​ការណែនាំ​ក្រសួង និង​អនុក្រឹត្យ​ស្តីពី ការហាម​ជក់ ឬ​ការ បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ​។

​ទន្ទឹមគ្នានេះ លោក​ប្តេជ្ញា​ចាត់​វិធាន​នៅ​ថ្ងៃទី​២០​កក្កដា​នេះ​ថា ក្រសួង​នឹង​ជំរុញ​ការអប់រំ ផ្សព្វផ្សាយ​សេចក្តីណែនាំ​ដល់​ពលរដ្ឋ អាជ្ញាធរ​ថ្នាក់មូលដ្ឋាន និង​មន្ត្រី​អធិការកិច្ច​ទាំង​ឯកជន​-​រដ្ឋ​បន្ថែមទៀត ស្របតាម​គោលការណ៍​ច្បាប់​ក្រសួង និង​អនុសញ្ញា​ត្រួតពិនិត្យ​ថ្នាំជក់​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន​ជា​សមាជិក កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​

ម្ចាស់​សេវាកម្ម​ដែល​មិន​ការណែនាំ​«​គ្មាន​ផ្សែង​បារី​»​ប្រឈម​នឹង​អស់​អាជ្ញាប័ណ្ណ​ និពន្ធដោយ : រឿន ភារុន       July-20-2016,  9:19 pm         41

​ជាមួយគ្នា​ដែរ លោក មុំ គង់ ប្រធាន​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា បានបង្ហាញ​ពី​ផល​ប៉ះ ពាល់​សុខភាព​ពី​ការប្រើប្រាស់ និង​ស្រូប​ថ្នាំជក់​ថា វា​នាំ​ឲ្យ​មនុស្ស​កើត​ជំងឺមហារីក ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង ក្រិន​សរសៃឈាម និង​ជំងឺ​ប្លោក​នាម ជាដើម​។ បើ​ផ្អែក​តាម​លទ្ធ​ស្រាវជ្រាវ​របស់​ក្រសួងផែនការ​ឆ្នាំ ២០១៤ អ្នកប្រើប្រាស់​ថ្នាំជក់​ជាង ៨០​ភាគរយ មាន​នៅតាម​ភោជនីយដ្ឋាន និង​អគារ​សាធារណៈ​របស់​រដ្ឋ​។ ដោយឡែក តាម​របាយការណ៍​ក្រសួងទេសចរណ៍ គិត​ត្រឹម​ខែមិថុនា ក្នុង​ឆ្នាំ​២០១៦​នេះ រមណីយដ្ឋាន​ដែល​គ្រប់គ្រង​ច្បាស់លាស់​មាន​ចំនួន ៣៣៥​កន្លែង សណ្ឋាគារ ៦១៤ ផ្ទះសំណាក់​ចំនួន ១៦៦០ និង​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ចំនួន ១៥៤៧ នៅ​ទូទាំងប្រទេស​៕