មេព្រៃ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជួញដូរ​សាច់សត្វ​ខ្លាឃ្មុំ​

6 Videos


ស្ត្រីម្នាក់ត្រូវបានមន្ត្រីមេព្រៃឃាត់ខ្លួនពីបទជួញដូរសត្វព្រៃប្រភេទជើងខ្លាឃ្មុំចំនួន ៤ ជើង ដែលត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ ។ ស្ត្រីជួញដូរសត្វព្រៃដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ចាន់ វណ្ណៈ អាយុ ៣០ ឆ្នាំ រស់នៅភូមិ-ឃុំបន្ទាយមានរិទ្ធិ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មេព្រៃ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជួញដូរ​សាច់សត្វ​ខ្លាឃ្មុំ​

P9

មេព្រៃ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជួញដូរ​សាច់សត្វ​ខ្លាឃ្មុំ​

លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅពេលឃាត់ខ្លួនស្ត្រីជួញដូរសត្វព្រៃ គឺមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ ហើយបានដឹងក៏ធ្វើការពួនស្ទាក់ចាប់បានស្ត្រីម្នាក់ និង រឹបអូសបានសាច់ជើងខ្លាឃ្មុំចំនួន ៤ ជើងទំងន់ ១០ គីឡូក្រាមកន្លះ និងប្រមាត់ ១ ដែលក្លាសេដាក់ក្នុងធុងទឹកកក ។ ការឃាត់ខ្លួនស្ត្រីជួញដូសត្វព្រៃនេះ ធ្វើឡើងនៅវេលាម៉ោងន ១០ ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវក្នុងភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

មេព្រៃ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជួញដូរ​សាច់សត្វ​ខ្លាឃ្មុំ​

ក្រោយពេលឃាត់ខ្លួនស្ត្រីជួញដូរសត្វព្រៃ និង វត្ថុតាងមានសាច់ជើងខ្លាឃ្មុំចំនួន ៤ ជើងត្រូវបាននាំយកមកសាកសួរ ហើយស្ត្រីរូបនោះក៏បានឆ្លើយសារភាពថា សាច់ជើងខ្លាឃ្មុំចំនួន ៤ ជើងនេះ ទិញពីឈ្មួញថៃ នាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ គោលបំណងនាំទៅលក់បន្តនៅរាជធានីភ្នំពេញទៀត ៕

                                                                         សុថាត់