ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​​ ស្លាប់​ពីរ​នាក់ របួស​ពីរ​នាក់

6 Videos


គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះនៅតែមិនមានការថមថយឡើយ ទោះបីជាច្បាប់ចរាចរណ៍ថ្មីមានការរឹតបន្តឹងយ៉ាងណាក៏ដោយ ។

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​​ ស្លាប់​ពីរ​នាក់ របួស​ពីរ​នាក់

P9

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​​ ស្លាប់​ពីរ​នាក់ របួស​ពីរ​នាក់

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីបើកមិនគោរពច្បាប់ចរាចណ៍ លើសល្បឿនកំណត់ និង បើកបរក្នុងស្ថានភាពស្រវឹង ។ល។ ហើយការស្លាប់ និង របួសធ្ងន់ គឺបណ្តាលមកពីមិនពាក់មួកសុវត្ថិភាព ។

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​​ ស្លាប់​ពីរ​នាក់ របួស​ពីរ​នាក់

ជាក់ស្តែងនៅយប់ថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០១៦ មានមនុស្ស ២ នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយបើកម៉ូតូមិនពាក់មួកសុវត្ថិភាព និង ២ នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ធ្ងរបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេទាំង ៤ នាក់ ជិះម៉ូតូ ២ គ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងល្បឿនលឿន និង ទិសដៅបញ្ច្រាសគ្នា បានរេចង្កូតម៉ូតូទៅបុកគ្នាចំពីមុខពេញទំហឹងតែម្តង ។

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​​ ស្លាប់​ពីរ​នាក់ របួស​ពីរ​នាក់

ហេតុការណ៍នេះបានកើតឡើងក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាក សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ ឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

                                                                        សុថាត់