រថយន្តបុក​ម៉ូតូ​ ​បុរស​ម្នាក់​ស្លាប់ និង ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​

6 Videos


នៅវេលាទៀបភ្លឺថ្ងៃទី ២០ ខែ ៧ ឆ្នាំ ២០១៦ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្ត បណ្តាលឲ្យស្លាប់១នាក់ របួសធ្ងន់១នាក់ប្រុសនិង ម៉ូតូ ១ គ្រឿងខូចខ្ទេច ឯរថយន្តបើករត់គេចបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចភូមិ ស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល លើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ។ ម៉ូតូដែលខូចខាតនោះ ម៉ាកហុងដា C-125 ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1E-4519 បើកបរដោយបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនៅឡើយទេ ទាំងអ្នកស្លាប់ និង អ្នករងរបួសធ្ងន់ពួកគេទាំពីរនាក់មិនពាក់មួកសុវត្ថភាពឡើយ ។

P9

រថយន្តបុក​ម៉ូតូ​ ​បុរស​ម្នាក់​ស្លាប់ និង ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​

រថយន្តបុក​ម៉ូតូ​ ​បុរស​ម្នាក់​ស្លាប់ និង ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​

ម៉ូតូធ្វើដំណើរពីលិចទៅកើត គឺពីខេត្តព្រះសីហនុទៅភ្នំពេញលុះមកដល់កន្លែងកើតហេតុក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកប៉ះម៉ូតូបណ្ដាលឲ្យដួល ហើយក៍ត្រូវរថយន្តកិនបែកក្បាលស្លាប់ ១ នាក់របួសធ្ងន់ ១ នាក់ តែម្តង ។ ចំណែករថយន្តបានបើកគេចខ្លួនបាត់ក្នុងទិសដៅស្របគ្នា ។

រថយន្តបុក​ម៉ូតូ​ ​បុរស​ម្នាក់​ស្លាប់ និង ​បុរស​ម្នាក់ទៀត​រងរបួស​ធ្ងន់​

ករណីនេះបណ្ដាលមកពីរថយន្តបើកប្រជែង ទើបបង្ករឲ្យមានគ្រោះថ្នាក់បែបនេះ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញយកទៅទុកនៅក្នុងវត្តភូមិថ្មីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕

                                                                  សុថាត់