ការបាញ់​មី​ស៊ី​លបី​គ្រាប់​របស់​កូរ៉េខាងជើង​ជាការ​សម​ការវាយប្រហា​រ​នុយក្លេអ៊ែរ​លើ​អាមេរិក​-​កូរ៉េខាងត្បូង​ និពន្ធដោយ : ថ្មីៗ       July-20-2016, 10:59 pm         85

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការបាញ់​មី​ស៊ី​លបី​គ្រាប់​របស់​កូរ៉េខាងជើង​ជាការ​សម​ការវាយប្រហា​រ​នុយក្លេអ៊ែរ​លើ​អាមេរិក​-​កូរ៉េខាងត្បូង​​កូរ៉េខាងជើង បាន​ថ្លែង​នៅ​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា ការបាញ់​សាកល្បង​មី​ស៊ី​លបី​គ្រាប់​ចុងក្រោយ​របស់ខ្លួន ត្រូវបាន​បញ្ជា និង​ពិនិត្យ​ដោយផ្ទាល់​ដោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ហើយ​ការបាញ់​នោះ​ក៏​ជាការ​សម​ការវាយប្រហា​រ​នុយក្លេអ៊ែរ​ទៅលើ​មូលដ្ឋាន​យោធា​អាមេរិក​នៅក្នុង​កូរ៉េខាងត្បូង​ផងដែរ​។​

​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA ការបាញ់​មី​ស៊ី​លបី​គ្រាប់​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ គឺជា​សាកល្បង​សម្រាប់​ការត្រៀម​វាយប្រហារ​ទៅលើ​កំពង់ផែ​របស់​កូរ៉េខាងត្បូង និង​មូលដ្ឋាន​យោធា​របស់​អាមេរិក​ផងដែរ​។ ប្រភពព័ត៌មាន​ដដែល ក៏បាន​បញ្ជាក់ដែរថា ការសាកល្បង​នោះ គឺជា​ការត្រួតពិនិត្យ​លើ​ឧបករណ៍​នៃ​ប្រតិបត្តិការ​បំផ្ទុះ​ចេញពី​ក្បាល​គ្រាប់​រ៉ុក្កែត​ទៅលើ​ទិសដៅ​ដែល​គេ​ចង់​បាញ់​។

​សូម​ជម្រាប់​ផងដែរ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៩​ខែកក្កដា ក្រុង​ព្យុងយ៉ាង បាន​បាញ់​មី​ស៊ី​លបី​គ្រាប់​ជាថ្មី ដែល​សកម្មភាព​នេះ បាននិងកំពុង​តែ​បំពាន​ទៅនឹង​បម្រាប​សហគមន៍​អន្តរជាតិ​ជាថ្មី​។ សេនាធិការ​កូរ៉េខាងត្បូង បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ដដែល​នោះ​ថា មី​ស៊ី​លបី​គ្រាប់​ដែល​បាញ់​ដោយ​កូរ៉េខាងជើង បាន​បាញ់​ចេញ​ឡើង​ពី​ភាគី​លិច​នៃ​ក្រុង Hwangju ដែល​ដាល​បាន​ចម្ងាយច​ម្លោះ​៥០០​ទៅ​៦០០​គីឡូ​ម៉ែត​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន​។​

​បើតាម​ការអះអាង​រប​ស់​យោធា​ជាន់ខ្ពស់​ដដែល​នោះ មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ អាចជា​ប្រភេទ​មី​ស៊ី​ល SCUD ដែលមាន​សមត្ថភាព​អាច​បាញ់​ទៅដល់​កូរ៉េខាងត្បូង​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ យោធា​កូរ៉េខាងត្បូង បាន​អះអាងថា ពួកគេ កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សកម្មភាព​របស់​កូរ៉េខាងជើង​។​

​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​អាមេរិក និង​កូរ៉េខាងត្បូង ព្រមព្រៀងគ្នា​ក្នុងការ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​របស់​អាមេរិក​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៨ ខែកក្កដា​កន្លងទៅ កូរ៉េខាងជើង ក៏បាន​ប្រតិកម្ម​ភា្ល​មៗ​គ្នា​នោះដែរ ដោយបាន​អះអាងថា កូរ៉េខាងជើង នឹងមាន​ការឆ្លើយតប​ផ្នែក​យោធា​វិញ នៅពេលដែល ភាគី​ទាំងពីរ​កំណត់​យក​កន្លែង​ដើម្បី​ដំឡើង​ប្រព័ន្ធ​ការពារ​នោះ​។​

​ចុងក្រោយ អាមេរិក និង​កូរ៉េ​ខា​ត្បូង នៅ​ថ្ងៃទី​១៣ ខែកក្កដា​កន្លងទៅ ក្រសួង​កា​ពារ​ជាតិ​កូរ៉េ​ខាង​ត្បួ​ង បានប្រកាសថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នឹងត្រូវ​ដាក់​នៅ​តំបន់ Seongju ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ដែល​ប្រព័ន្ធ​ការពារ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​យោធា​ក៏ដូចជា​សុវត្ថិភាព​ប្រជាជន​ក្នុងស្រុក​ពី​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។ ហើយ​វា ក៏​គួរតែ​ដល់ពេល​កូរ៉េខាងជើង ចេញ​សកម្មភាព​ជាថ្មី​ដូច​ការសន្យា​របស់ខ្លួន​ហើយ​៕