ប្តី​អប្រិយ​ប្រល័យ​ប្រពន្ធ ប្លន់​យក​ទ្រព្យសម្បត្តិ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវជា​ប្តី​មានឈ្មោះ ភា អាយុ​៣៤​ឆ្នាំ រស់នៅ​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដាច់​ចិត្ត​សម្លាប់​ប្រពន្ធ​ប្លន់​យក​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ផ្ទះ​លេខ​៤០៩ ក្រុម​ទី​៩ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ជន​រង​គ្រោះ​មានឈ្មោះ ម៉ត់ រី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ហៅ​ក្រៅ​ឈ្មោះ គុណ មានមុខ​របរ​អ្នកចម្រៀង ភូមិ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ជនសង្ស័យ​ត្រូវជា​ប្តី​មានឈ្មោះ អា​ស្តើង ហៅ​ក្រៅ​ភា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មានមុខរ​បរជា​អ្នក​បើករថយន្ត​ដឹកឈើ​នៅ​ខេត្តកំពង់ស្ពឺ ស្នាក់​នៅ​ជាមួយ​ប្រពន្ធ នៅ​ភូមិ​ឬ​ស្សី​សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ជុំវិញ​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​និង​ជនសង្ស័យ​ត្រូវជា​ប្តី​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​កាល​ស្រឡាញ់​គ្នា​ដំបូង ប្តី​ដែល​មានឈ្មោះ​ភា បាន​ប្រាប់​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​ថា ខ្លួន​មិន​ទាន់​មាន​ប្រពន្ធ​ទេ ទើប​ពេល​ដែល​ប្រពន្ធ​ស្លាប់​នេះ បានដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ភា មាន​ប្រពន្ធ​ហើយ​មានកូន​៣​នាក់​ទៀត នៅ​ឯ​ខេត្តកំពង់ស្ពឺ ។ បញ្ហា​នេះ​ជន​រង​គ្រោះ និង​ប្រពន្ធដើម​បាន​ជួប​គ្នា​ហើយ​ក៏​ព្រម​រួមរស់​ជា​ធម្មតា ទាំង​ដើម​ទាំង​ចុង​ខណៈ​ពេល​រស់នៅ​ជាមួយ​គ្នា​មិន​បាន​ប៉ុន្មាន​ផង​ចេះ​តែ​មិន​ចុះសម្រុង​នឹង​គ្នា ប្រពន្ធ​ដែល​ស្លាប់​មានឈ្មោះ ម៉ត់ រី គាត់​បាន​ចេញ​មក​រស់នៅ​ក្រៅ​ដោយ​ជួល​ផ្ទះ​នៅ​បន្ទប់​លេខ​១​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រស់នៅ​អស់​រយៈពេល​ជិត​បី​ឆ្នាំ​មក​ហើយ​។

ពេល​នោះ​ដែល​ជនសង្ស័យ​ត្រូវជា​ប្តី​គាត់​ខឹង​ថា​ជន​រង​គ្រោះ​ចេះ​តែ​រករឿង គាត់​គំរាម​ថា​សម្លាប់​កាត់​ដៃ​កាត់​ជើង​បោះចោល​ទៅ​ក្នុង​សមុទ្រ​ខណៈ​ពេល​មក​ដល់​ថ្ងៃ​កើតហេតុ ហើយ​អ្នក​ជិតខាង​បាន​ចូល​ទៅ​ហៅ​ជន​រង​គ្រោះ​ដើម្បី​ចេញ​មក​ហូប​បាយ និង​ចេញ​មក​អង្គុយ​លេង​ខាង​មុខ​ផ្ទះ ប៉ុន្តែ​ចូល​ទៅ​ដល់​គាត់​បានឃើញ​ទ្វារ​ចាក់សោរ​ពី​ក្រៅ ប៉ុន្តែ​គាត់​មើល​តាម​ប្រហោង​តូច​ៗ​ឃើញ​ជើង​ជន​រង​គ្រោះ​កំពុង​តែ​ដេក​ក៏​សង្ស័យ ហើយ​ក៏​បាន​ទូរ​សព្ទ័​ហៅ​សមត្ថកិច្ច​នឹង​ផ្អើល​ដល់​មក​អន្តរាគមន៍​។

ពេល​មក​ដល់​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​ទៅ​ហើយ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​គឺ​បាន បាត់​ច​ញ្ចៀ​ន​មាស​១ ខ្សែ​កមួយ​ខ្សែ និង​លុយ​ចំនួន​មួយ​លាន​រៀល​។ ក្រោយ​ពី​ពេល​ត្រួតពិនិត្យ​សាកសព​រួច សមត្ថកិច្ច​ជំនាញ​បាន​កំណត់​ថា គឺជា​ករណី​ច្របាច់ក​សម្លាប់​ពិតមែន​។ ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត នៅ​ឯ​ភូមិ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​៕