រឿង​ងាយ​ៗ​ចាប់​ផ្ដើម​នៅ​ពេល​ព្រឹក​ ដើម្បី​អារម្មណ៍​ស្រស់​ស្រាយ​​

ព្រឹក​ព្រលឹម ជា​ពេល​ដែល​គ្រប់​គ្នា​តែង​ចង់​គេង​ឲ្យ​បាន​យូរ។ តែ​បើ​អ្នក​សាក​ល្បង​ក្រោក​ពី​ព្រលឹម​ ដើម្បី​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដូច​ខាង​ក្រោម អ្នក​នឹង​​ស្រស់​ស្រាយ​លែង​ចង់​គេង​យូរ​ៗ​ទៀត​ហើយ។​

 

រឿង​ងាយ​ៗ​ចាប់​ផ្ដើម​នៅ​ពេល​ព្រឹក​ ដើម្បី​អារម្មណ៍​ស្រស់​ស្រាយ​​

រូបតំណាង

 
-ហាត់​ប្រាណ៖ និស្សិត​ផ្នែក​ សង្គម​វិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ យុវជន សុ​ណា​រ៉ា ប្រាប់​ថា ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ល្អ​ជាង​ពេល​ល្ងាច ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ ស្វាហាប់​ទៀត​ផង។

 

 

– ស្រូប​យក​​ខ្យល់អាកាស​បរិសុទ្ធ​៖ អាកាសធាតុ​នៅ​ពេល​ព្រឹក​មាន​លក្ខណៈ​ស្រស់​ស្អាត​ខ្លាំង​ណាស់។ បើ​អ្នក​បាន​ស្រូប​ខ្យល់​បរិសុទ្ធ​នា​ពេល​ព្រលឹម​ទៀត ពិត​ជា​ជួយ​ឲ្យ​អ្នក​កាន់​តែ​ស្រស់​ថ្លា​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម កញ្ញា បរមី និស្សិត​ផ្នែក​បរិស្ថាន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​​​​​

 

 

ក្រៅ​ពី​នេះ បើ​យោង​តាម Stethnews លោក​អ្នក​អាច​បរិភោគ​ផ្លែឈើ ទឹកតែ​ សូកូឡា ឬ​ជ្រើស​រើស​អាហារ​មាន​ជីវជាតិ​ B ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់ស្រាយ​នា​ពេល​ព្រលឹម៕

 

 

 

អត្ថបទ៖ លឹម សុ​នា