Wallace Hou ទិញ​ភូមិគ្រឹះ​ថ្លៃ​៦លាន​ដុល្លារ​ឲ្យ​ចៀ​វៃ ​ជា​កាដូ​អាពាហ៍ពិពាហ៍

បើ​តាម​បណ្ដាញ​ព័ត៌មាន​របស់​តៃវ៉ាន់ តារា​សម្ដែង​ប្រុស​សង្ហា Wallace Huoនឹង​ជូន​ភូមិគ្រឹះ​តម្លៃ ៦​លាន​ដុល្លារ​ឲ្យ​អនាគត​ភរិយា​របស់​ខ្លួន តារា​សម្ដែង Ruby Linទុក​ជា​កាដូ​អាពាហ៍ពិពាហ៍។

 

Wallace Hou ទិញ​ភូមិគ្រឹះ​ថ្លៃ​៦លាន​ដុល្លារ​ឲ្យ​ចៀ​វៃ ​ជា​កាដូ​អាពាហ៍ពិពាហ៍

ក្រោយ​ពេល​ប្រកាស​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០​ខែ​ឧសភា គូ​ស្នេហ៍​តារា​សម្ដែង Wallace Huo និង Ruby Lin បាន​ក្លាយ​ជា​គូ​សង្សារ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាង​គេ​ក្នុង​រង្វង់​សិល្បៈ​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន។ តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” និង​អនាគត​ភរិយា​នឹង​ចូល​រោងការ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ចុង​ខែ​កក្កដា​នេះ។ ជាមួយ​គ្នា​នេះ​ដែរ សារ​ព័ត៌មាន​នានា​របស់​តៃវ៉ាន់​ទើប​តែ​រាយការណ៍​ថា ប្រុស​ស្អាត​វ័យ ៣៦​ឆ្នាំ ថ្មី​ៗ​នេះ​បាន​ទៅ​មើល​រក​មើល​ភូមិគ្រឹះ​មួយ​តម្លៃ ៤១​លាន​យាន់ (៦លាន​ដុល្លារ) ដើម្បី​ធ្វើ​ជា​កាដូ​មង្គល​ការ​ឲ្យ​តួ​រឿង “ព្រះនាង​យេយេ”។ ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ទិញ​ភូមិគ្រឹះ​ខាង​លើ តំណាង​របស់​តារា​ទាំង​២​សុទ្ធ​តែ​មិន​បាន​ចេញ​មុខ​បដិសេធ​អ្វី​ទាំង​អស់ ធ្វើ​ឲ្យ​គេ​កាន់​តែ​ជឿ​ជាក់​ថា​នេះ​គឺ​ជា​រឿង​ពិត៕

 

Wallace Hou ទិញ​ភូមិគ្រឹះ​ថ្លៃ​៦លាន​ដុល្លារ​ឲ្យ​ចៀ​វៃ ​ជា​កាដូ​អាពាហ៍ពិពាហ៍

រូបភាពថ្មីបំផុត​របស់ Ruby Lin និង Wallace Huo

 

ចុចអាន៖​ផ្ទុះ​ព័ត៌មានចៀវៃ​កំពុង​មាន​ផ្ទៃ​ពោះ ខណៈ​ពោះ​ធំ​ខុស​ពី​ធម្មតា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖2sao