គ្រូ​ U16 ​កម្ពុជា​ថា ​វៀតណាម​ល្អ ​តែ​សាក​គ្នា​សិន​ទើប​ដឹង​នរណា​ខ្លាំង

“ក្រុម​វៀតណាម​ជា​ក្រុម​ល្អ ប៉ុន្តែ​ទាល់តែ​ប្រកួត​គ្នា​សិន ទើប​ដឹង​លទ្ធផល​យ៉ាងណា? យើង​មិន​អាច​ទាយ​ទុក​មុន​បាន​ទេ… ចង់​ឱ្យ​ខ្ញុំ​ឆ្លើយ​ថា ​អាច​ឈ្នះ អាច​ចាញ់​អី​នោះ គឺ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ ព្រោះ​លទ្ធផល​លេង​ហើយ​បាន​ដឹង”។ សម្ដី​លោក​ Inoue Kazunori ​មុន​ប៉ះ​វៀតណាម​នៅ​ល្ងាច​នេះ។

 

គ្រូ​ U16 ​កម្ពុជា​ថា ​វៀតណាម​ល្អ ​តែ​សាក​គ្នា​សិន​ទើប​ដឹង​នរណា​ខ្លាំងលោក​ Inoue Kazunori

 

ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​វៀតណាម ​នឹង​ដំណើរ​ការ​ប្រកួត​នៅ​ល្ងាច​ម៉ោង​៦:៣០​នាទី​នេះ​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ខណៈ​​​លោក Kazunori ​គ្រូ​បង្វឹក​យុវជន​​​កម្ពុជា ​បាន​បញ្ជាក់​ថា ​កូន​ក្រុម​របស់​លោក មាន​របួស​ខ្លះ ​ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ក្រុម​ទាំង​មូល​នោះ​ទេ។ វៀតណាម​ជា​ក្រុម​ខ្លាំង ដែល​គ្រូ​បង្វឹក​រូប​នេះ​បាន​មើល​ឃើញ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​អាច​កើត​មាន ដូច្នេះ​ហើយ​ទាល់​តែ​ប្រកួត​ចប់​ទើប​ដឹង​លទ្ធផល​យ៉ាង​ណា។

 

គ្រូ​ U16 ​កម្ពុជា​ថា ​វៀតណាម​ល្អ ​តែ​សាក​គ្នា​សិន​ទើប​ដឹង​នរណា​ខ្លាំងU16 វៀតណាម

 

តាម​ប្រវត្តិ​ជួប​គ្នា កម្ពុជា​ប៉ះ​ក្រុម​វៀតណាម​៣​ដង​ចុង​ក្រោយ​មក​​ហើយ​ក្នុង​ពាន​រង្វាន់ AFF U16 Championship ​នេះ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ ពោល​គឺ​ប៉ះ​គ្នា​លើក​ទី​១ ​នៅ​ឆ្នាំ​២០០៥ ​ស្មើ ២-២ ហើយ​​​ជួប​​គ្នា​លើក​ទី​ពីរ ​​ក្នុង​​ឆ្នាំ​២០១១ ​ចាញ់ ​៤-១ ​និង​ចុង​ក្រោយ​នេះ​ចាញ់​ដោយ​លទ្ធផល ៦-០៕

 

អត្ថបទ៖ មុន្នី រម្យ