ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

​កាល​ពី​វគ្គ​មុន​ប្រិយមិត្ត​ Sabay បាន​ដឹង​ខ្លះៗ​ហើយ​ពី​ការ​ពិត​គួរ​ឲ្យ​ចាប់​ចិត្ត​មួយ​ចំនួន​ពី​ភព​​ព្រហស្បតិ៍​​ដែល​​ជា​ភព​មាន​ទំហំ​​ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ថ្ងៃ​នេះ​នាំ​គ្នា​មក​ស្វែង​យល់​ពី​រឿង​ពិត​មួយ​ចំនួន​​ទាក់​ទង​នឹង​​ផែនដី​ ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​បាន​ដឹង​​ពី​មុន​មក៖

 

​@ ផែនដី​​ប្រហែល​ធ្លាប់​មាន​ព្រះចន្ទ​ពីរ ៖ ព្រះចន្ទ​ទី​ពីរ​សង្ស័យ​ថា​មាន​អង្កត់​ផ្ចិត​ ១ ២០០ គ.ម​ ហើយ​ធ្លាប់​ធ្វើ​ដំណើរ​​ជុំ​វិញ​គន្លង​គោចរ​ផែនដី មុន​ពេល​ដែល​ជ្រុល​ទៅ​ប៉ះ​នឹង​ព្រះចន្ទ​មួយ​ទៀត។ ការ​យល់​ឃើញ​នេះ​អាច​ពន្យល់​បាន​ពី​មូលហេតុ​ដែល​ផ្នែក​ទាំង​សង​ខាង​នៃ​ព្រះចន្ទ​បច្ចុប្បន្ន​​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ ផែនដី​និង​ព្រះអាទិត្យ ៖ ផែនដី​ស្ថិត​នៅ​ចម្ងាយ​ប្រហាក់​ប្រហែល​ ១៥០ ​លាន​គ.ម ពី​ព្រះអាទិត្យ ហើយ​នៅ​រយៈ​ចម្ងាយ​នេះ​ ដើម្បី​ឲ្យ​ពន្លឺ​ព្រះអាទិត្យ​ជះ​មក​ដល់​ភព​ផែនដី​ត្រូវ​ចំណាយ​ពេល​ ៨ នាទី​ ១៩​ វិនាទី។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ ស្រោច​​ដោយ​ធូលី​ ៖ រៀង​រាល់​ថ្ងៃ​នេះ​ផែនដី​​ត្រូវ​បាន​ស្រោច​ដោយ​ធូលី​​​ពី​លំហអាកាស ដោយ​មួយ​ថ្ងៃៗ​មាន​ធូលី​ប្រហែល​ ១០០ តោន​ ធ្លាក់​ចុះ​​មក​លើ​ស្រទាប់​ផែនដី។ ធូលី​ល្អិតៗ​​ដ៏​ច្រើន​នេះ​គឺ​ជះ​ចេញ​ពី​​ផ្កាយ​ដុះ​កន្ទុយ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

រូបភាព​ធូលី​នៅ​លំហអាកាស​ថត​បាន​ដោយ​កែវយឹត​អវកាស​របស់​ណាសា

 

@ ការ​ផ្ទុះ​ដ៏​ធំ​មហិមា ៖ បំផ្ទុះ​ភ្នំភ្លើង​​ធំ​ជាង​គេ​​កត់​ត្រា​ដោយ​មនុស្ស​ កើត​ឡើង​នៅ​ខែ​ មេសា​ ១៩៨៥ ដែល​ផ្ទុះ​ចេញ​ពី​ភ្នំ​ Tambora។ ការ​ផ្ទុះ​នេះ​ស្ថិត​នៅ​​កម្រិត​​ទី​ ៧ នៃ​​ការ​វាស់​កម្រិត​ផ្ទុះ​របស់​ភ្នំ​ភ្លើង​ (VEI) ដែល​មាន​ពី​កម្រិត​ ១-៨។ មិន​តែ​ប៉ុណ្ណោះ​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​រហូត​ដល់​​កោះ​សូម៉ាត្រា​ ដែល​មាន​ចម្ងាយ​ ១ ៩៣០ គ.ម​ ពី​ភ្នំ។ មនុស្ស​ ៧១ ០០០ នាក់​បាន​ស្លាប់​ក្នុង​ហេតុ​ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ ទ្វីប​ទាំង​ ៧ ធ្លាប់​ជា​ទ្វីប​យក្ស​មួយ ៖ ទ្វីប​លើ​ផែនដី​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យល់​ថា​ធ្លាប់​រួម​បញ្ចូល​គ្នា​ជា​ទ្វីប​យក្ស​មួយ ហើយ​បាន​ញែក​ចេញ​ពី​គ្នា​ជា​ច្រើន​ដង​​ក្នុង​រយៈ​ ៤,៥ លាន​ឆ្នាំ​នៃ​ភព​ផែនដី​នេះ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ គ្រប​ដណ្ដប់​ដោយ​សមុទ្រ៖ ​សមុទ្រ​គ្រប​ដណ្ដប់​លើ​​ ៧០% នៃ​ស្រទាប់​ក្រៅ​របស់​ផែនដី ប៉ុន្តែ​មនុស្ស​លោក​​ទើប​តែ​រុក​រក​ឃើញ​​ ៥% មាន​ន័យ​ថា​ ៩៥% ទៀត​នៃ​សមុទ្រ​គ្មាន​នរណា​ធ្លាប់​​ទៅ​ដល់​ឡើយ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ ចំណុច​ជ្រៅ​ជាង​គេ​លើ​ផែនដី ៖ Mariana Trench ដែល​មាន​ទីតាំង​នៅ​ក្នុង​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ជា​ចំណុច​​មាន​ជម្រៅ​ជ្រៅ​ជាង​គេ​លើ​ផែនដី​ ដោយ​​ជម្រៅ​​ ១០ ៩១៦ ម៉ែត្រ​ ពី​ក្រោម​កម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

@ ចំណុច​ទាប​បំផុត​លើ​ដី ៖ ចំណុច​ទាប​បំផុត​លើ​ផ្ទៃ​ដី​គឺ​ Dead Sea ដែល​​មាន​ទីតាំង​ចន្លោះ​ប្រទេស​ហ្សកដានី, អ៊ីស្រាអែល និង​ តំបន់​ West Bank។ ផ្ទៃ​​របស់​វា​ស្ថិត​នៅ​កម្រិត​ ៤២៣ ម៉ែត្រ​ ក្រោម​​កម្រិត​នីវ៉ូ​ទឹក​សមុទ្រ។

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

​@ ចំណុច​ស្ងួត​ជាង​គេ ៖ ចំណុច​ស្ងួត​ជាង​គេ​លើ​ផែនដី​គឺ​វាល​ខ្សាច់​ Atacama នៃ​ប្រទេស​ឈីលី​ និង​ ប្រទេស​ប៉េរូ។ ចំណុច​កណ្ដាល​នៃ​វាល​ខ្សាច់​នេះ​មិន​ធ្លាប់​មាន​កំណត់​ត្រា​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ៕

 

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

 

ចុច​អាន៖ ការ​ពិត​គួរ​ឲ្យ​ចាប់​ចិត្ត​​ទាំង​ ៧​ ពី​ភព​ព្រហស្បតិ៍​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ LiveScience​​​​​​​​