មាស សុខសោភា ឆ្លើយ​តប​ព័ត៌មាន​ត្រឡប់​ទៅ​ច្រៀង​បទ​ចម្លង​វិញ

កញ្ញា មាស សុខសោភា ជា​តារា​ចម្រៀង​ស្រី​​ជួរ​មុខ​ទី​១​ដំបូង​របស់​កម្ពុជា​ដែល​ហ៊ាន​ប្រកាស​ថា​នឹង​ឈប់​ច្រៀង​បទ​ចម្លង​ពី​បរទេសនោះ ឥឡូវ​នេះ បាន​ចេញ​មក​អធិប្បាយ បន្ទាប់​​​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​លេច​លឺ​ថា​ នាង​ចង់​ត្រឡប់​ទៅ​ច្រៀង​បទ​ចម្លង​វិញ​ព្រោះ​ខ្វះ​ការ​គាំទ្រ។

 

មាស សុខសោភា ឆ្លើយ​តប​ព័ត៌មាន​ត្រឡប់​ទៅ​ច្រៀង​បទ​ចម្លង​វិញ

 

ព័ត៌មាន​នេះ​ លេច​លឺ​បន្ទាប់​ពី​នាង​បាន​ចេញ​​លក់​អាល់ប៊ុម​ទោល​ ស្នាដៃ​ភ្លេង​ថ្មី​លើក​ដំបូង ​តែ​ពុំ​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង។ ម្ចាស់​បទ “មនុស្ស​ឯកា​ម្នាក់​នេះ​រស់​បាន​មួយ​ថ្ងៃ​ទៀត​ហើយ” ក៏​ធ្លាប់​បាន​​បញ្ជាក់​មក Sabay ដែរ​ថា អាល់ប៊ុម​ទោល​ទី​១​ របស់​នាង​ដែល​បាន​ចេញ​លក់​​​លើ​ទី​ផ្សារ​នោះ​មាន​ការ​គាំទ្រ​មធ្យម​តែ​ប៉ុណ្ណោះ។

 

មាស សុខសោភា ឆ្លើយ​តប​ព័ត៌មាន​ត្រឡប់​ទៅ​ច្រៀង​បទ​ចម្លង​វិញ

 

(អាល់ប៊ុម​ទោល​ស្នាដៃ​ភ្លេង​ថ្មី​លើក​ទី១​)

 

ជុំ​វិញ​បញ្ហា​នេះ​ដែរ សោភា បាន​អះអាង​​ថា “អត់​ទេ! ដាច់​ខាត​ខ្ញុំ​មិន​ច្រៀង​បទ​ចម្លង​វិញ​ទេ​ ព្រោះ​សព្វ​ថ្ងៃ​ខ្ញុំ​មាន​ឈ្មោះ​ថា​តារា​មិន​ច្រៀង​បទ​ចម្លង​ហើយ​ បើ​ខ្ញុំ​ត្រឡប់​ទៅ​ច្រៀង​វិញ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​គេ​ ក៏​ដូច​ជា​ខ្មាស​ខ្លួន​​ឯង ណា​មួយ​ខ្ញុំ​ជឿ​ជាក់​សមត្ថភាព​ខ្លួន​ឯង​ថា​ ខ្ញុំ​អាច​ធ្វើ​បាន”។​​​​

 

មាស សុខសោភា ឆ្លើយ​តប​ព័ត៌មាន​ត្រឡប់​ទៅ​ច្រៀង​បទ​ចម្លង​វិញ

 

វិល​មកមន្ត្រី​ម្នាក់​របស់​ផលិតកម្ម ថោន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ បាន​បន្ទរ​​ថា លោក​ក៏​មាន​ជំនឿ​ថា មាស សុខសោភា នឹង​មិន​ត្រឡប់​ក្រោយ​ទៅ​ច្រៀង​​បទ​ចម្លង​វិញ​នោះ​ដែរ ព្រោះ​វិស័យ​សិល្បៈ​របស់​កម្ពុជា​​សព្វ​ថ្ងៃ​ គឺ​បាន​វិវត្តន៍​ខ្លួន​ទៅ​ដល់​ចំណុច​ល្អ​មួយ​​ ដូច្នេះ​ទាំង​អស់​គ្នា គឺ បាន និង​កំពុង​​រៀន​ធ្វើ​អ្វី​ដែល​ថ្មី​ហើយ។ មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ថា “ផលិតកម្ម​ ថោន យើង ​ក៏​ដូច​គ្នា​ពួក​យើង​ និង​ខាង​ផលិតកម្ម​មាន​គោលការណ៍​លុប​បំបាត់​ការ​ចម្លង​ពី​បរទេស​ និង​ ធ្វើ​អ្វី​ដែល​ថ្មី​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន”៕

 

អត្ថបទ៖ SAMEDY​​​​​​​​