កញ្ចក់​ Gorilla ជំនាន់​ថ្មី​​ទោះ​ធ្លាក់​ពី​កម្ពស់​ ១,៦ ម៉ែត្រ ក៏​មិន​បែក​ប្រេះ​

ក្រុមហ៊ុន​ Corning ទើប​បង្ហាញ​កញ្ចក់​​ជំនាន់​ថ្មី​​ម៉ូដែល​ Gorilla Glass 5 សម្រាប់​បំពាក់​លើ​ទូរសព្ទ​​ ដោយ​មាន​ភាព​រឹង​មាំ​ជាង​មុន​ ​ទោះ​ធ្លាក់​ពី​កម្ពស់​ ១,៦ ម៉ែត្រ​ ក៏​គ្មាន​បញ្ហា។

 

កញ្ចក់​ Gorilla ជំនាន់​ថ្មី​​ទោះ​ធ្លាក់​ពី​កម្ពស់​ ១,៦ ម៉ែត្រ ក៏​មិន​បែក​ប្រេះ​

 

​​​​តាម​ការ​សិក្សា​ថ្មី​នេះ​របស់​ Corning បាន​បង្ហាញ​ថា​អ្នក​ប្រើ​ទូរសព្ទ​លើស​ពី​ ៨៥% ​តែង​ធ្លាក់​ទូរសព្ទ​យ៉ាង​ហោច​ណាស់​មួយ​ដង​ ក្នុង​មួយ​ឆ្នាំ។ ក្នុង​នោះ​​ ៥៥% ​ផ្សេង​ទៀត​ធ្លាក់​ទូរសព្ទ​ បី​ដង​ ឬ​ ​លើស​ពី​បី​ដង​ ក្នុង​មួយ​ឆ្នាំ។ ការ​សិក្សា​ដដែល​បង្ហាញ​ថា​ ៦០% នៃ​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​ គឺ​ធ្លាក់​ទូរសព្ទ​ពី​កម្ពស់​ស្មា​ និង​ ចង្កេះ ដែល​អាច​សន្និដ្ឋាន​បាន​ថា​កើត​ឡើង​នៅ​ពេល​​ពួក​គេ​ដក​ទូរសព្ទ​ចេញ​ពី​ហោប៉ៅ​និង​ពេល​ថត​រូប។​

 

 

​ផ្អែក​តាម​ការ​សិក្សា​ខាង​លើ​នេះ​ទើប​ក្រុមហ៊ុន​ Corning ព្យាយាម​បង្កើត​កញ្ចក់​អេក្រង់​ជំនាន់​ថ្មី​ Gorilla Glass 5 ដែល​អាច​នឹង​ដោះ​ស្រាយ​បញ្ហា​នៃ​ការ​សិក្សា​ខាង​លើ​បាន។ តាម​ការ​ធ្វើ​តេស្ត​សាក​ល្បង​បង្ហាញ​ថា​​មាន​ភាគ​រយ​ប្រមាណ​ ៨០% ដែល​កញ្ចក់​ Gorilla Glass 5 អាច​ទ្រាំទ្រ​នឹង​ការ​ធ្លាក់​ទៅ​លើ​ផ្ទៃ​រឹង​ ​ពី​កម្ពស់ ១,៦ ម៉ែត្រ​បាន។ Gorilla Glass 5 ​រំពឹង​ថា​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ទូរសព្ទ​ចាប់​ពី​ចុង​ឆ្នាំ​ ២០១៦​ នេះ៕

 

ចុច​អាន៖ ពី​ក្នុង​ Data Center ដ៏​ធំ​មហិមា​របស់​​ក្រុមហ៊ុន​ Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​