កុំ​ទាន់​អាល​ភ័យ​ពេល​ទារក​តូច​ទល់លាមក​! អនុវត្ត​ពីរ​វិធីសាស្ត្រ​នេះ មក​យ៉ាង​ធូរ​

    ​មនុស្ស​ធំ​ពេល​ទល់លាមក​មានការ​លំបាក​ខ្លាំងណាស់ ចុះ​ទម្រាំ​ទារក​តូច​ដែល​មិនទាន់​ចេះ​និយាយ​និង​ទំពារ​អាហារ​ស្រួលបួល​ផង​នោះ ពិបាក​ប៉ុនណា​?

​    ​ប្រសិនបើ​កូនតូច​របស់​អ្នក​ទល់លាមក សូម​អនុវត្ត​ពីរ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ​។​

​    ​១. ងូតទឹក​ក្តៅ​ឧណ្ហៗ​ឱ្យ​ទារក​
​     យក​ទារក​តូច​របស់​អ្នក​ងូតទឹក​ក្តៅ​ឧណ្ហៗ អាចជួយ​បាន​ច្រើនណាស់​។ វា​នឹង​ធ្វើឱ្យ​កាកសំណល់​ក្នុង​ពោះវៀន​ហូរ​បាន​ស្រួល និង​ជួយ​ឱ្យ​ទារក​ឆាប់​ដើរខ្យល់​។ 

​    ​- ចាក់ទឹក​ក្តៅ​លាយ​ទឹក​ត្រជាក់​ឱ្យ​ក្តៅ​ឧណ្ហៗ​ក្នុង​ចានដែក​មួយ​។​
​    ​- ងូតទឹក​ទារក​ក្នុង​ចានដែក​នោះ​។​
​    ​- ម៉ាស្សា​ជា​រង្វង់​ជុំវិញ​ផ្ចិត ២ ទៅ ៤ នាទី ខណៈ​ជូត​ខ្លួន​ឱ្យ​ទារក​។ 

​    ​២. ប្រើ​រមៀត​
​    ​យក​រមៀត​មួយ​ដុំ​តូច ហើយ​ចិត​សំបក​ឱ្យ​ស្អាត​។ យក​រមៀត​នោះ​រុកចូល​រន្ធ​គូថ​ទារក​ចុះឡើងៗ​យឺតៗ ឱ្យបាន​ប្រហែល ១ នាទី ប៉ុន្តែ​កុំ​រុក​ជ្រៅ​ពេក​។ ហើយ​បន្ទាប់មកទៀត ម៉ាស្សា​ជុំវិញ​ផ្ចិត​ឱ្យបាន ២ ទៅ ៤ នាទី​។ បន្ទាប់មកទៀត លោកអ្នក​នឹង​ឃើញ​ទារក​តូច​របស់​អ្នក​បាត់​ទល់លាមក​ជាក់​ជាមិនខាន​៕