គ្មាន​សំណាង​បាន​ទៅ​ក្រៅ​ភព​មែន​ទេ​? នេះ​ជា​វេ​ប​សាយ​ផ្សាយ​ផ្ទាល់​ពី​ក្រៅ​ភព​

    ​សាក​ស្រមៃ ប្រសិនបើ​អ្នកមាន​ឱកាស​បាន​មើល​ផែនដី​ពី​លំហ​ខាងក្រៅ តើ​មាន​អារម្មណ៍​យ៉ាងណាដែរ​? ពិតណាស់ អ្នក​អាចធ្វើ​វា​បាន​ដោយ​គ្រាន់តែ​បើក​កម្មវិធី​រុករក (Browser) នៅលើ​ឧបករណ៍​របស់​អ្នក​ប៉ុណ្ណោះ​។​

​    ​គម្រោង Hight Definition Earth Viewing Project របស់​ណា​សា​មានន័យថា​ផ្សាយ​វីដេអូ​ផ្ទាល់​ថត​ពីលើ​ផែន​ចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ​តែម្ដង​។​

​    ​គម្រោង​នេះ​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ ហើយ​វា​ពិតជា​ល្អ​ខ្លាំងណាស់​។ ដើម្បី​ចូល​មើល​វីដេអូ​ផ្សាយ​ផ្ទាល់​ពីលើ​ផែនដី សូម​ចុច​កាន់​វេ​ប​សាយ HD Earth នេះ​៕