NASA នឹង​បញ្ជូន​យាន Rover ទី​២​ទៅ​ភព​អង្គា​រក្នុង​ឆ្នាំ ២០២០

6 Videos


ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនយានស្រាវជ្រាវបន្ទាប់ទៅកាន់ភព អង្គារ៍ក្នុងឆ្នាំ ២០២០ នៅរដូវក្តៅ ហើយយាននេះគ្រោងនឹងធ្វើដំណើរចុះចតនៅលើភពអង្គារ៍ នៅខែកុម្ភៈ ឆ្នាំ ២០២១ ។

បេសកម្មយាន rover ថ្មីនេះនឹងធ្វើការសិក្សាផ្នែកបរិស្ថាន រុករកសភាវមានជីវិត និងសិក្សាថ្ម Martian នៅលើ ភពនោះ ដើម្បីស្វែងរកតំរុយសត្វមានជីវិតឫយ៉ាងណាកាលពីអតីតកាល ។ ក្នុងការសិក្សាស្រាវជ្រាវនេះ rover នឹងប្រមូលយកគម្រូដី ថ្ម និងសិក្សាពីសណ្ឋានដីលើផ្ទៃដីភពក្រហមមួយ នេះយកមកវិភាគនៅលើផែនដីវិញ ។ នេះជាបេសកកម្មដំបូងដោយមានបញ្ចូលនូវការសិក្សាជាច្រើនក្នុងបេសកម្មតែមួយលើក ហើយដើម្បីកាត់បន្ថយបញ្ហាប្រឈម និងការចំណាយយាន rover ជំនាន់ទី២នេះមានកង់៦ដូចគ្នា និងមានទំងន់មួយតោនដូចទៅនឹងជំនាន់មុន (Curiosity) ផងដែរ ដែលវាបានចុះចតលើភពអង្គារម្តងមកហើយកាលពីឆ្នាំ ២០១២ ។

P9

NASA នឹង​បញ្ជូន​យាន Rover ទី​២​ទៅ​ភព​អង្គា​រក្នុង​ឆ្នាំ ២០២០

ចំពោះយានថ្មីនេះមានសមត្ថភាពខ្លាំងជាងមុនដោយវាអាចធ្វើដំណើរលើស្ថានភាពផ្លូវពិបាកៗគ្រប់សណ្ឋាន ។ បន្ថែមពីនេះមុនពេលចុះចត វានឹងធ្វើការថតយករូបភាព និងប្រើជាផែនទីសិក្សាពីស្ថានភាពផ្ទៃលើភពអង្គារមុនពេលចុះចត ហើយកាម៉េរ៉ានេះនឹងបញ្ជូនរូបភាពដល់អ្នកជំនាញនៅផែនដី ដើម្បីអភិវឌ្ឈន៍គម្រូយានជំនាន់ក្រោយៗបន្តទៀត ។ អង្គការអវកាស NASA បានអះអាងថា ការរីកចម្រើនយ៉ាងរហ័សនៃសមត្ថភាពរបស់យានជំនាន់ថ្មីនេះគឺ ទទួលបានពីបេសកម្ម និងបទពិសោធន៍ពីយាន Curiosity កាលពីជំនាន់ទី១ ៕ សុផល