​មាន​ផ្ទៃពោះ អាច​លាប​សក់​បាន​ឬ​អត់​?

​មាន​ផ្ទៃពោះ អាច​លាប​សក់​បាន​ឬ​អត់​?


​មាន​ផ្ទៃពោះ អាច​លាប​សក់​បាន​ឬ​អត់​?

​ក្នុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ជា​ម្តាយ​ច្រើនតែ​បារម្ភ​ថា ការ​លាបថ្នាំ​សក់ និង​ការប្រើ​សារធាតុ​ធ្វើឲ្យ​សក់ត្រង់ អាច​បណ្តាល​ឲ្យ​សារធាតុ​គីមី​របស់​វា ជ្រាប​ចូលទៅ​ក្នុង​ចរន្តឈាម បង្ក​ជា​បញ្ហា​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​បាន​។ ជាអ​កុសល្យ មាន​ការសិក្សា​តិចតួច​ណាស់ ដែល​បាន​សិក្សា​ទៅ​លើ​ការប្រើប្រាស់​ផលិតផល​ទាំងនេះ ក្នុងពេល​មាន​ផ្ទៃពោះ ដែល​វា​អាច​ប្រឈម នឹង​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ​បាន​។

​ខណៈពេល​ដែល​មិន​ទាន់ មាន​ទិន្នន័យ​ណាមួយ អាច​យកជាការ​បាន អំពី​ពេលវេលា​នៃ​ការប្រើប្រាស់ និង​សុវត្ថិភាព​របស់​វា​នោះ យក​ល្អ អ្នក​គួរតែ​ចៀសវាង ការ​លាបថ្នាំ​សក់ និង​ធ្វើឲ្យ​សក់​ត្រង់សិនទៅ​ក្នុង​ពេល​ដឹង​ថា ខ្លួន​មាន​ផ្ទៃពោះ​ហើយ ជាពិសេស ក្នុង​ត្រីមាស​ទី​មួយ​តែម្តង​។

យ៉ាងណាមិញ ការប្តូរ​ម៉ូដ​សក់ ឬ​ពណ៌​សក់​ក្នុង​ត្រីមាស​ទី ២ និង​ទី ៣ គឺ​មាន​សុវត្ថិភាព ហើយក៏​អាច​មាន​ពេលវេលា​ថែរក្សា​សក់ បាន​កាន់តែ​ងាយស្រួល​ជាង​មុន​ដែរ​។ គ្មាន​ការសិក្សា​ណាមួយ ដែល​បញ្ជាក់ថា ការប្តូរ​ម៉ូដ ឬ​ពណ៌​សក់ ក្នុងពេល​មាន​ផ្ទៃពោះ អាច​ប៉ះពាល់​ដល់​កូន​នោះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ មុននឹង​ធ្វើ​អ្វីមួយ ដើម្បី​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។