រក​ឃើញ​អតីត​កីឡាករ​ជំនាន់​បាល់ទាត់​ខ្មែរ​ខ្លាំង​ ​ទសវត្សរ៍​​៦០​ចំនួន​២៨​នាក់

កីឡាករ​២៨​នាក់​​កាល​ជំនាន់​​បាល់ទាត់​ខ្មែរ​ខ្លាំង​​ប្រដំប្រសងគ្នា​នៅ​ក្នុង​តំបន់​អាស៊ី​នា​ទសវត្សរ៍​ ៦០ និង​ ៧០។ លោក​មិត្ត សំអែល​ អតីត​កីឡាករ​ម្នាក់​​បាន​នៅ​ចាំ​​ឈ្មោះ​កីឡាករ​ជើង​ចាស់​នៃ​ក្រុម​ក្រសួង​ការពារ​ប្រទេស​​​ ឬ​ ហៅ​ថា​ FARK (Forces Armées Royales Khmères) ​ពី​ឆ្នាំ ១៩៦០- ១៩៧០ ហើយ​ មួយ​ចំនួន​​​ជាប់​​ជា​​កីឡាករ​ជម្រើស​ជាតិ ដែល​ក្នុង​​​នោះ​ក៏​មាន​រូប​លោក​ដែរ។ ​

 

ក្រុម​នេះ​ដឹក​នាំ​ដោយ​ ​គ្រូ​បង្វឹក​ RAMAGAY សញ្ជាតិ​បារាំង​ និង​ ​គ្រូ​ខ្មែរ​ លឹម សាមិ រួម​​នឹង​គ្រូ​បង្វឹក​ជំនួយ​ ព្រមួ​ ឌឺឡាគ្រុយ។ ​​លោក​​បង្ហើប​​​ឈ្មោះ​កីឡាករ​កាល​ជំនាន់​នោះ​មួយ​ចំនួន​ដូច​ខាង​ក្រោម។

 

១.​ ភោគ ឃុនឡា​ ​​(ប្រធានក្រុម)

២.​ ឥន សារ៉ន​ ​(អនុ​ប្រធាន)

៣. កែប នឿន​

៤.​​ គង់ សំអោក

៥.​ ឌី ឆុន​

៦.​ ដំា កុយ

៧.​ ឈូក ផាន​ ហៅ​ ក្ដន ​​

៨.​ ជាប អុន ​

៩.​ អ៊ុក សុខុន ​

១០.​ វណ្ណ ចន​ ​

១១. ប៉ាង ​យឿន ​

១២.​ សួស ភិន​

១៣.​ វា សំអឿន​

១៤.​ ​ឌិន ស៊ីផាន (​នៅ​រស់)​ ​

១៥.​ សៅ លឹមឃាង​

១៦.​ ​តុល គឺមជីវ​ ​

១៧​. ជួប សុផល​

១៨.​ ឡុង​ ត្រសោម​

១៩.​ ម៉ាត់ ​ដូម៉ាន​

២០.​ ឃុត​ សាមឿន​ (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​ ​

២១. ​រៀម គឺមសុន (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​

២២.​ អឺត ជីន ​(​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​

២៣. លឹម សាក់ (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​​

២៤​ ម៉ាត សំអែល​  ឬ មិត្ត​ សំអែល ឈ្មោះ​បច្ចុប្បន្ន (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​

២៥.​ ម៉ង់ សំអាល់​ (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)​

២៦.​​លី ជីផេង​ (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង) ​

២៧.​ កែវ សូលី (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)

២៨.​ ម៉ី សជាតូ (​​​ធ្លាប់​ហ្វឹកហាត់​នៅ​ប៉េកាំង)។

លោក ​​​មិត្ត សំអែល បញ្ជាក់​ទៀត​ថា ​កីឡាករ​ដែល​ត្រូវ​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្រុម FARK​ ​ថា​គឺ​ធ្វើ​ការ​ចម្រាញ់​ជា​ច្រើន​ដង​។ ប៉ុន្តែ​ ​ការ​ចម្រាញ់​នោះ​គឺ​ធ្វើ​តែ​ក្នុង​ក្របខ័ណ្ឌ​ទាហាន​ប៉ុណ្ណោះ។ ​​កីឡាករ​ជា​ច្រើន​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា ហើយ​ពេល​ជាប់​ក្នុង​ក្រុម ​គឺ​មិន​ភ័យ​ពី​រឿង​របរ​រក​ស៊ី​ខាង​ក្រៅ​ឡើយ ​ពោល​មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ និង​ចិញ្ចឹម​ខ្លួន​រស់​យ៉ាង​ស្រួល​នា​សម័យ​នោះ។ ​និយាយ​​ឲ្យ​​ចំ​ទៅ​ គឺ​មាន​ប្រាក់​ខែ​កីឡាករ​ និង ប្រាក់​ខែ​ទាហាន​ទៀត​ផង។ ​លោក​បាន​បន្ត​ទៀត​ថា​ មិន​ត្រឹម​តែ​ធ្វើ​ទាហាន តែ​​ធ្វើ​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ​ទៅ​តាម​កាល​វិភាគ​មាន​ព្រឹក​ និង​ល្ងាច។

រក​ឃើញ​អតីត​កីឡាករ​ជំនាន់​បាល់ទាត់​ខ្មែរ​ខ្លាំង​ ​ទសវត្សរ៍​​៦០​ចំនួន​២៨​នាក់ ភោគ ឃុនឡា (រូប​មុខ​គេ) ​​ជា​កីឡាករ​ចេញ​ពី​ក្រសួង​ការពារ​ប្រទេស និង ជា​ប់​ជម្រើស​ជាតិ​ពេល​នោះ និង ​រូប​ទី២​ លោក ប៉ែន ផាត

អត្ថបទ៖ ឆន ទិត្យ
រូបថត៖​​ ប៉ែន ផាត