ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ សាលាដំបូង​ខេត្តកោះកុង បាន​បើក​អង្គ​សវនាការ​លើ​ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​ទ្រព្យសម្បត្តិ​លើ​ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង សៃ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ កាលពី​ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

គួរ​រំលឹក​ថា ករណី​ខាងលើ ដំបូង​ឡើយ​មតិ​មហាជន​បាន​យល់​ច្រឡំ​ថា​ជា​ករណី​កូនស្រី​បង្កើត​សម្លាប់​ម្តាយ​របស់​ខ្លួន​ប្លន់​យក​មាសប្រាក់​កេរ្តិ៍​មរតក​ដែល​ម្តាយ​មិន​ព្រម​ចែក​ឲ្យ គឺ​កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម អាយុ​៣២​ឆ្នាំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កូនស្រី​បង្កើត​រូប​នេះ និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែល​ជា​មនុស្ស​ស្និ​ទ​ស្នាល​ជាមួយ​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​១​ខែ កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចំណែក​ជនសង្ស័យ​ឈ្មោះ ជា មុំ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ខ្សែ​ក ខ្សែដៃ របស់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ត្រូវ​ជាប់​បន្ទុក​ក្នុង​ករណី​ឃាតកម្ម​នេះ ។

សូម​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា​នេះ ក្នុង​អង្គ​សវនាការ លោក​ចៅក្រម អាំង ចិន្តា បាន​ចេញ​សាលក្រម​ស្ថាពរ​សម្រេច​ផ្តន្ទាទោស​ជនសង្ស័យ​ឈ្មោះ ជា មុំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​ឈ្មោះ ជា មុំ សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​គឺ​កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម ចំនួន​២០​លាន​រៀល តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នៅ​វេលា​ម៉ោង​០៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ជាប់​ក្រោយ​របង​រោងចក្រ MV ស្ថិត​ក្នុង ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ ។ លោក ឆាយ ខែ​ម​រ័​ត្ន អធិការ នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ឹម សៅ​សុធា​រ៉ា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ ឆ្នាំង​។

លោក​បាន​ស្រង់​សម្ដី ម្តាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា កូនប្រុស​គាត់​មានមុខ​របរ ជួសជុល និង​ប៉ះ​កង់​មុខ រោងចក្រ MV ។ នៅ​មុន​ពេល​កើតហេតុ កូនប្រុស​គាត់​បាន​រៀបចំ​ទុកដាក់​សម្ភារ​ប៉ះ​កង់ ជិត​រួចរាល់​ហើយ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​ទូរ​សព្ទ័ ចូល​មក​ទូរ​សព្ទ័​ដៃ កូនប្រុស​គាត់ បន្ទាប់​មក​កូនប្រុស​គាត់​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ណោះ មួយ​ភ្លែត ហើយ​កូនប្រុស​គាត់​ក៏​ជិះ​កង់​ចេញពី​កន្លែង​ប៉ះ​កង់ ពីមុខ​រោងចក្រ​ទៅ​ខាងក្រោយ​រោងចក្រ បាន មួយសន្ទុះ ក៏​ស្រាប់តែ​គាត់​ទទួល​ដំណឹង​ថា កូនប្រុស​គាត់​ត្រូវ​គេ​កាប់​ស្លាប់ នៅ​ក្រោយ​រោងចក្រ​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​ដកស្រង់​សម្ដី​ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន កូនប្រុស​គាត់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ មាន​គ្នា​២​នាក់​បាន​មក​គម្រាម​ថា ឯង​ប្រយ័ត្ន​ងាប់ ។ ក្រោយមក​បាន​ប៉ុន្មាន​ថ្ងៃ កូនប្រុស​គាត់ ត្រូវ​គេ​កាប់​ស្លាប់​ពិតមែន ។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា ឃាតកម្ម​ខាងលើ​នេះ​អាច​ថា ជា​រឿង​គំនុំ​ក្នុង​ផ្លូវ​រកស៊ី​មិន​ស្របច្បាប់ ហើយ​ក្រោយ​ពី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត