រថយន្ត Jeep បញ្ចេញ​ម៉ូ​ដែល ២០១៦ គម្រប់​ខួប ៧៥ ឆ្នាំ​

6 Videos


ចាប់តាំងពីឆ្នាំ ១៩៤១ មករថយន្តប្រភេទបើកបរគ្រប់ស្ថានភាពផ្លូវសម្រាប់បម្រើក្នុងវិស័យកងទ័ពបានអភិវឌ្ឍខ្លួនមួយកម្រិតក្នុងយុគសម័យថ្មី និងបានឈានចូលគម្រប់ខួប ៧៥ ឆ្នាំហើយ ។ រថយន្ត Jeep Wrangler Salute គឺជាម៉ូដែលរថយន្តជំនាន់ថ្មីសម្រាប់ឆ្នាំ ២០១៦ នេះ។ វាមានរូបរាងស្រដៀងទៅនឹងរថយន្តជំនាន់មុនៗដែរគឺក្នុងសម័យសង្គ្រាមលោកលើកទី ២ ប៉ុន្តែត្រូវបានកែលម្អផ្នែកខ្លះ ។

 

P9

រថយន្ត Jeep បញ្ចេញ​ម៉ូ​ដែល ២០១៦ គម្រប់​ខួប ៧៥ ឆ្នាំ​

រថយន្តនេះត្រូវបានលាបពណ៌ប្រេងអូលីវបៃតងចាស់គួរឲ្យទាក់ទាញកាងខាងមុខនឹងខាងក្រោយជាប្រភេទដែកថែបរឹងមាំមានភ្ជាប់តម្ពក់សម្រាប់ទាញនិងអូសទំនិញនិងសណ្តោងរថយន្តផ្សេងៗ ។ កង់មានទំហំ ៣២ អីុង បំពាក់លើ ថាសកង់ទំហំ ១៦ អីុង ។ ម៉ាសីុនមានចំណុះ ៣,៦លីត្រ ប្រភេទ Pentastar V6 មានចង្កឹះលេខចំនួន ៦ គ្រាប់ចំពោះម៉ូដែលប្រភេទ Wrangler Sport។

លោក Mike Hanley ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតរថយន្ត Jeep បាននិយាយថាគំរូរថយន្ត Jeep Wrangler ថ្មីនេះគឺចង់បង្ហាញពីការវិវឌ្ឍន៍របស់រថយន្តប្រភេទ Jeep និងដើម្បីរំឭកខួបទី ៧៥ ឆ្នាំ តាំងពីរថយន្តនេះបានផលិតតាំងពីដំបូងមក ។ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់បានប្រកាសថាវានឹងមានលក់នៅលើទីផ្សារនៅពេលណានោះទេហើយតម្លៃក៏មិនទាន់ប្រកាសឲ្យដឹងនៅឡើយ ៕ សុផល