ពេល​រមួលក្រពើ​ម្តងៗ គួរតែ​គិត​ដល់​ហេតុផល​ទាំងនេះ​

ពេល​រមួលក្រពើ​ម្តងៗ គួរតែ​គិត​ដល់​ហេតុផល​ទាំងនេះ​


ពេល​រមួលក្រពើ​ម្តងៗ គួរតែ​គិត​ដល់​ហេតុផល​ទាំងនេះ​

​ការ​ដែល​មាន​អាការៈ​រមួលក្រ​ពើភ្លាម ខណៈពេល​កំពុង​តែ​រត់ ឬ​ក្រោយ​ពី​បាន​ហាត់ប្រាណ​រួច គឺជា​រឿង​មួយ កើតមាន​ជា​ញឹកញាប់​។ ប៉ុន្តែ យើង​ក៏​មិនសូវ​ខ្វល់ អំពី​វា​ប៉ុន្មាន​ដែរ ព្រោះ​ថា​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ ការយល់ដឹង​អំពី​មូលហេតុ នៃ​ការ​រមួលក្រពើ​ទុកជាមុន អាចជួយ​ក្នុង​ការដោះស្រាយ ឬ​បង្ការ​វា​បាន​ត្រឹមត្រូវ​ផង​។ ខាងក្រោម​នេះ គឺជា​ហេតុផល​នៃ​ការ​រមួលក្រពើ​មួយចំនួន ដែល​កើតមាន​ជា​ញឹកញាប់​។​

ខ្សោះ​ជាតិ​ទឹក​
ការ​ខ្សោះ​ជាតិ​ទឹក អាច​បណ្តាល​ឲ្យ​បាត់បង់ ជីវជាតិ​ពី​ក្នុង​រាងកាយ​។ ហើយ​បើសិនជា​អ្នក មិន​អាច​បំពេញ​ជាតិ​រ៉ែ និង​ទឹក​ដែល​បាត់បង់​ទេនោះ វា​អាច​នឹង​បណ្តាល​ឲ្យ​រមួលក្រពើ​បា​ន ដោយសារ​តែ​អតុល្យភាព​អេឡិចត្រូ​លីត្រ​។ រឿង​នេះ​កើតមាន​ជាពិសេស ក្នុង​រដូវក្តៅ និង​ក្រោយ​ពី ឬ​ក្នុង​អំឡុងពេល​ហាត់ប្រាណ​ខ្លាំងក្លា​។

ជំហរ​មិនល្អ​
ករណីខ្លះ ការ​អង្គុយ ឬ​មាន​ជំហរ​ដងខ្លួន​មិនល្អ ក៏​អាច​បង្ក​ជា​បញ្ហា​បាន​ដែរ ព្រោះ​វា​នឹងដាក់​សម្ពាធ​ខ្លាំង ទៅលើ​កន្លែង​ពិសេស ណាមួយ​នៃ​រាងកាយ និង​បង្កើតបាន​ជា​បញ្ហា​រមួល​ក្រពើ​បាន​។ រឿង​នេះ​កើតឡើង​ដោយសារ​តែ​កង្វះ​ជីវជាតិ និង​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​រាងកាយ​។

កង្វះ​អុកស៊ីសែន​
បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា ឧស្សាហ៍​រមួលក្រពើ ជាពិសេស នៅពេល​យប់ នោះ​វា​អាច​នឹង​បង្កឡើង ដោយសារ​ការស្ទះ​លំហូរ​ឈាម ឬ​កង្វះ​អុកស៊ីសែន​បាន​។ ករណីបែបនេះ ចូរ​ព្យាយាម​ស្អំ​ទឹ​កក្តៅ ដើម្បី​ពង្រឹង​ដល់​លំហូរ​ឈាម​។​

កង្វះ​វីតាមីន B12
កង្វះ​វីតាមីន B12 អាច​នាំឲ្យ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន ទៅកាន់​គ្រប់​កន្លែង​នៃ​រាងកាយ​។ រឿង​នេះ​ក៏​ជា​ហេតុ​បង្ក ឲ្យ​រមួលក្រ​ពើជា​ញឹកញាប់​ដែរ​។ ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​វីតាមីន B12 ឡើងវិញ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​។

កង្វះ​ជាតិ​ប៉ូ​តា​ស្យូម​
តើ​អ្នក​មាន​ដឹង​ទេ​ថា កង្វះ​ជាតិ​ប៉ូ​តា​ស្យូម អាច​បណ្តាល​ឲ្យ​រមួលក្រពើ​ដែរ ដោយ​ធ្វើឲ្យ​មាន​ការប្រែប្រួល នូវ​តុល្យភាព​អេឡិចត្រូ​លីត្រ​។ ការបង្កើន​ការ​ញ៉ាំ​អាហារ សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​ឡើង​វិញ​ដូចជា ការ​ញ៉ាំ​ចេក ផ្លែឈើ​ក្រៀមៗ និង​បន្លែ គឺជា​រឿង​ល្អ​បំផុត​។

ការប្រើ​ថ្នាំ​
ការ​រមួលក្រពើ ក៏​អាច​កើត​មាន​ដែរ បើសិន​ជា​អ្នក​កំពុងតែ​មាន ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​កំពុងតែ​ប្រើប្រាស់ ថ្នាំ​បញ្ចុះ​ទឹកនោម ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​។ ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ អាច​ធ្វើឲ្យ​ប្រែប្រួល​ដល់​តុល្យភាព​អេ​ឡិ​ច​ត្រូ​លីត្រ និង​សាច់ដុំ​ធ្វើការ​មិន​បាន​ល្អ ដូច្នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម បើសិន​ជា​អ្នក ប្រើ​ថ្នាំ​នេះ​ហើយ​ធ្វើឲ្យ​រមួលក្រពើ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។