ឧស្សាហ៍​ថប់​អា​រម្មណ៍ គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​

ឧស្សាហ៍​ថប់​អា​រម្មណ៍ គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​


ឧស្សាហ៍​ថប់​អា​រម្មណ៍ គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​

​មិន​មាន​ប្រជាជន​ខ្មែរ​យើង​ច្រើន​ទេ ដែល​ដឹង​អំពី​ការ​ពិត​ថា ការ​ថប់​បារម្ភ គឺជា​ផ្នែក​មួយ​នៃ​ជំងឺផ្លូវចិត្ត ដែល​កើតមាន​ចំបង​គេ​បំផុត​។ ការរស់នៅ​ជាមួយ​នឹង​ការ​ថប់​បារម្ភ​ខុស​ធម្មតា អាច​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​យើង​បាន​។ ប៉ុន្តែ អ្នក​អាច​កាត់បន្ថយ រោគសញ្ញា​ធ្ងន់ធ្ងរ​របស់​វា​បាន​តាមរយៈ​ការបង្កើន របប​អាហារ​ដែល​ត្រឹមត្រូវ និង​ការ​ញ៉ាំ​អាហារ​ខាងក្រោម​នេះ​។​

គ្រាប់​ល្ពៅ​
ការសិក្សា​បាន​រកឃើញថា គ្រាប់​ល្ពៅ​ដើរតួនាទី​ជា​ថ្នាំ​ព្យាបាល​បែប​ធម្មជាតិ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​នៃ​ការ​ថប់​បារម្ភ​។ នេះ​ដោយសារ​តែ​វា សម្បូរ​ទៅដោយ​អាស៊ីតអាមីណេ​មួយ ឈ្មោះថា L-tryptophan ដែល​អាច​ផ្លាស់ប្តូរ កម្រិត​សារធាតុ Serotonin ក្នុង​ខួរក្បាល​។ សារធាតុ​មួយ​នេះ គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ ដែល​មាន​តួនាទី​រក្សា​តុល្យភាព​អារម្មណ៍​។

ផ្លែ​អាល់​ម៉ុន​
គ្រាប់​ផ្លែឈើ​មួយ​នេះ ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ នៃ​វីតាមីន E ស័ង្គសី ម៉ាញ៉េ​ស្យូម និង B12 ដែល​អាច​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ ខណៈពេល​កំពុង​តែ​មាន​បញ្ហា​ស្ត្រេ​ស និង​ថប់​បារម្ភ​ដែរ​។ ចូរ​ញ៉ាំ​ផ្លែ​អាល់​ម៉ុន បី​ទៅ​បួន​គ្រាប់​ជា​រៀងរាល់ថ្ងៃ ដើម្បី​បន្ថយ​ស្ត្រេ​ស​។

ក្រូច​
កង្វះ​វីតាមីន C អាច​ធ្វើឲ្យ​អាការៈ ជំងឺ​ថប់​បារម្ភ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ តាមពិត ការសិក្សា​បាន​រកឃើញថា អ្នកជំងឺ​ដែល​មាន​បញ្ហា​ថប់​បារម្ភ​ទូទៅ ឬ Generalized Anxiety មាន​ការថយចុះ​នូវ​វីតាមីន A, C និង E ច្រើន​ជាង​មនុស្ស មាន​សុខភាព​ល្អ​ធម្មតា​។ ដូច្នេះ របប​អាហារ​អ្នក គួរតែ​បន្ថែម​នូវ​ផ្លែក្រូច ផ្លែ​គី​វី ប៉េង​ប៉ោះ ប្រូ​ខូលី និង​ប្រភព​អាហា​វីតាមីន C ផ្សេងៗ​ទៀត​។

អាហារ​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម​
កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម ក៏​អាច​ធ្វើឲ្យ​អ្នក ងាយ​នឹង​មាន​បញ្ហា​ថប់​បារម្ភ​បានដែរ ព្រោះ​សារធាតុ​រ៉ែ​មួយ​នេះ​នឹង​ជួយ​សម្រួល​ដល់ កម្រិត​អ័រ​ម៉ុន Cortisol ក្នុង​ខួរក្បាល​។ Cortisol ជួយ​ដោះស្រាយ​ដល់​ការ​ថប់​បារម្ភ ដូច្នេះ អ្នក​នឹង​មាន​ភាព​កាន់តែ​ងាយស្រួល ចំពោះ​ករណី​ថប់​បារម្ភ​របស់​អ្នក​វិញ បើសិន​ជា​របប​អាហារ​សម្បូរ​ទៅដោយ​ស្ពៃ​ស្ពីណា​ច ចេក ផ្លែ​ប័រ និង​ត្រី​។

អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​
ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី អាច​ជួយ​ប្រឆាំងនឹង​រោគសញ្ញា របស់​អាការៈ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​។ អាហារ​ដូចជា ត្រី​សាល​ម៉ុង ស៊ុត និង​សណ្តែកសៀង គឺជា​ប្រភព​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។