Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

ក្រុម​​ខ្លាំង​អង់គ្លេស​៣ បាន​ប្រកួត​មិត្តភាព​​យប់​មិញ​ ​ក្នុង​នោះ​​ក្រុម​​តោ​ខៀវ​ Chelsea និង​ហង្ស​ក្រហម​ Liverpool ​​បាន​​ទទួល​ជ័យ​ជម្នះ​ ប៉ុន្តែ​​មេឃ​ខៀវ​ Manchester City ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ Pep Guardiola ​បាន​ចាញ់​នៅ​ប្រកួត​មិត្ត​ភាព​លើក​ដំបូង​ ពេល​ប៉ះ​ក្រុម​ចាស់​ Bayern Munich។

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea បាន​បំបាក់​​ក្រុម​ Wolfsberger AC ​​របស់​ប្រទេស​អូទ្រីស​ ៣-០ ដែល​រក​​បាន​ដោយ​ Bertrand Traore ​នាទី​៤១, Ruben Loftus-Cheek ​នាទី​៨៤ និង​ Nathaniel Chalobah នាទី​៩០។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ទី​២​របស់​ក្រុម​តោ​ខៀវ​ ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​ Antonio Conte ​ខណៈ​ដែល​ការ​ប្រកួត​មុន​ ​បាន​ចាញ់​ក្រុម​អូទ្រីស​ Rapid Vienna ២-០។

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

 

រីឯ​ Liverpool បាន​​បន្ត​ជ័យ​ជម្នះ​ទៀត​ ដោយ​ឈ្នះ​ Huddersfield Town មក​ពី​លីគ​ Championship ២-០ ដែល​ស៊ុត​ដោយ​​កីឡាករ​ថ្មី​ Marko Grujic ​នាទី​៣១ និង​ខ្សែ​ការពារ​ Alberto Moreno ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៩០។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ទី​៤​របស់​​ហង្ស​ក្រហម ដោយ​​ឈ្នះ​ទាំង​៤​ប្រកួត និង​ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ ស៊ុត​បញ្ចូល​ទី​ពួកគេ​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ពោល​គឺ Clean Sheets ទាំង​៤​ប្រកួត​តែ​ម្ដង។

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

 

ចំណែក​ឯ​ Man City ​បាន​​បរាជ័យ​​នៅ​ប្រកួត​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​អេស្ប៉ាញ Pep ​​ដោយ​ចាញ់​ Bayern Munich ​របស់​​លោក​ Carlo Ancelotti ​១-០ ខណៈ​ដែល​១​គ្រាប់​នេះ​ រក​បាន​ដោយ​ Erdal Oeztuerk ​នៅ​នាទី​៧៦៕

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

Chelsea & Liverpool ឈ្នះ​ តែ Man City ចាញ់​ Bayern យប់​មិញ

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC