ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​

6 Videos


បន្ទាប់ពីមានការបង្ហើបព័ត៌មានខ្លះៗពីសំណាក់តារាសម្តែងសិចស៊ី ដេននី ក្វាន់ ផ្ទាល់ ទាក់ទងនឹងគម្រោងបើកហាងសាឡន និង គ្រឿងសង្ហារិមមួយរយៈមុននោះ ពេលនេះនាងបានប្រកាសថ្ងៃសម្ពោធហើយគឺធ្វើឡើងនៅថ្ងៃទី ០៦ ខែសីហា ខាងមុខនេះ ។

មុននេះបន្តិចតារាសម្តែងសិចស៊ី ដេននី ក្វាន់ បានប្រកាសដំណឹងសម្ពោធហាងថ្មីរបស់នាងនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា «ខាន post រូបពីរបីថ្ងៃហើយ ព្រោះរវល់រៀបចំកម្មវិធីសម្ពោធហាង ដេននី ក្វាន់ សាឡន និង គ្រឿងសង្ហារិមនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៦ ខាងមុខនេះ…តើមិត្តណាខ្លះផ្តល់កិត្តិយស ចូលរួមក្នុងការសម្ពោធហាងរបស់នាងខ្ញុំ ?» ។

P9

ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​

ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​

គួររំឭកដែរថាកន្លងមកតារាសម្តែង ដេននី ក្វាន់ ធ្លាប់បានបង្ហើបប្រាប់សារព័ត៌មានមួយចំនួនរួចមកហើយពីគោលបំណងធំៗបីគឺទីមួយនាងចង់ទិញវីឡាដែលមានតម្លៃហាសិបម៉ឺនដុល្លារ ទីពីរគឺបើកជាហ្គារ៉ាស់លក់ឡានមួយកន្លែង និង ទីបីគឺបើកហាងសាឡន ។ ទោះជាយ៉ាងណាពេលនេះនាងបានសម្រេចបំណងមួយហើយ នៅឡើយតែការៀបចំសម្ពោធតែប៉ុណ្ណោះ ៕ ប្រមាញ់តួ

ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​ដេ​ន​នី ក្វាន់ ប្រកាស​ថ្ងៃ​សម្ពោធ​ហាង​