ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

កាលពីវគ្គមុនប្រិយមិត្ត Sabay បានដឹងខ្លះៗហើយពីការពិតគួរឲ្យចាប់ចិត្តមួយចំនួនពីភពព្រហស្បតិ៍ដែលជាភពមានទំហំធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ ថ្ងៃនេះនាំគ្នាមកស្វែងយល់ពីរឿងពិតមួយចំនួនទាក់ទងនឹងផែនដី ដែលអ្នកប្រហែលមិនធ្លាប់បានដឹងពីមុនមក៖

@ ផែនដីប្រហែលធ្លាប់មានព្រះចន្ទពីរ ៖ ព្រះចន្ទទីពីរសង្ស័យថាមានអង្កត់ផ្ចិត ១ ២០០ គ.ម ហើយធ្លាប់ធ្វើដំណើរជុំវិញគន្លងគោចរផែនដី មុនពេលដែលជ្រុលទៅប៉ះនឹងព្រះចន្ទមួយទៀត។ ការយល់ឃើញនេះអាចពន្យល់បានពីមូលហេតុដែលផ្នែកទាំងសងខាងនៃព្រះចន្ទបច្ចុប្បន្នមានលក្ខណៈខុសគ្នាខ្លាំង។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ផែនដីនិងព្រះអាទិត្យ ៖ ផែនដីស្ថិតនៅចម្ងាយប្រហាក់ប្រហែល ១៥០ លានគ.ម ពីព្រះអាទិត្យ ហើយនៅរយៈចម្ងាយនេះ ដើម្បីឲ្យពន្លឺព្រះអាទិត្យជះមកដល់ភពផែនដីត្រូវចំណាយពេល ៨ នាទី ១៩ វិនាទី។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ស្រោចដោយធូលី ៖ រៀងរាល់ថ្ងៃនេះផែនដីត្រូវបានស្រោចដោយធូលីពីលំហអាកាស ដោយមួយថ្ងៃៗមានធូលីប្រហែល ១០០ តោន ធ្លាក់ចុះមកលើស្រទាប់ផែនដី។ ធូលីល្អិតៗដ៏ច្រើននេះគឺជះចេញពីផ្កាយដុះកន្ទុយ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ការផ្ទុះដ៏ធំមហិមា ៖ បំផ្ទុះភ្នំភ្លើងធំជាងគេកត់ត្រាដោយមនុស្ស កើតឡើងនៅខែ មេសា ១៩៨៥ ដែលផ្ទុះចេញពីភ្នំ Tambora។ ការផ្ទុះនេះស្ថិតនៅកម្រិតទី ៧ នៃការវាស់កម្រិតផ្ទុះរបស់ភ្នំភ្លើង (VEI) ដែលមានពីកម្រិត ១-៨។ មិនតែប៉ុណ្ណោះបញ្ចេញសំឡេងឮខ្លាំងរហូតដល់កោះសូម៉ាត្រា ដែលមានចម្ងាយ ១ ៩៣០ គ.ម ពីភ្នំ។ មនុស្ស ៧១ ០០០ នាក់បានស្លាប់ក្នុងហេតុការផ្ទុះភ្នំភ្លើងនេះ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ទ្វីបទាំង ៧ ធ្លាប់ជាទ្វីបយក្សមួយ ៖ ទ្វីបលើផែនដីត្រូវបានអ្នកវិទ្យាសាស្ត្រយល់ថាធ្លាប់រួមបញ្ចូលគ្នាជាទ្វីបយក្សមួយ ហើយបានញែកចេញពីគ្នាជាច្រើនដងក្នុងរយៈ ៤,៥ លានឆ្នាំនៃភពផែនដីនេះ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ គ្របដណ្ដប់ដោយសមុទ្រ៖ សមុទ្រគ្របដណ្ដប់លើ ៧០% នៃស្រទាប់ក្រៅរបស់ផែនដី ប៉ុន្តែមនុស្សលោកទើបតែរុករកឃើញ ៥% មានន័យថា ៩៥% ទៀតនៃសមុទ្រគ្មាននរណាធ្លាប់ទៅដល់ឡើយ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ចំណុចជ្រៅជាងគេលើផែនដី ៖ Mariana Trench ដែលមានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ជាចំណុចមានជម្រៅជ្រៅជាងគេលើផែនដី ដោយជម្រៅ ១០ ៩១៦ ម៉ែត្រ ពីក្រោមកម្ពស់នីវ៉ូទឹកសមុទ្រ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ចំណុចទាបបំផុតលើដី ៖ ចំណុចទាបបំផុតលើផ្ទៃដីគឺ Dead Sea ដែលមានទីតាំងចន្លោះប្រទេសហ្សកដានី, អ៊ីស្រាអែល និង តំបន់ West Bank។ ផ្ទៃរបស់វាស្ថិតនៅកម្រិត ៤២៣ ម៉ែត្រ ក្រោមកម្រិតនីវ៉ូទឹកសមុទ្រ។

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

@ ចំណុចស្ងួតជាងគេ ៖ ចំណុចស្ងួតជាងគេលើផែនដីគឺវាលខ្សាច់ Atacama នៃប្រទេសឈីលី និង ប្រទេសប៉េរូ។ ចំណុចកណ្ដាលនៃវាលខ្សាច់នេះមិនធ្លាប់មានកំណត់ត្រាភ្លៀងធ្លាក់ទាល់តែសោះ៕

ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង

ប្រភព៖ sabay

  • ការ​ពិត​មួួយ​ចំនួន​ពី​ភព​ផែនដី​ អ្នក​ប្រហែល​មិន​​ធ្លាប់​ដឹង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: