យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ


យន្តហោះដែលអាចបើកលើទឹកមួយគ្រឿង បានហោះទៅបុកស្ពានមួយខ្សែ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មចិន ក្នុងទីក្រុងសៀងហៃ នៅថ្ងៃពុធ ទី២០ ខែកក្កដា នេះ បណ្ដាលឲ្យមនុស្ស៥នាក់បានស្លាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ

យន្តហោះប្រភេទ Cessna 208B នោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មជួលយន្តហោះមួយ មានឈ្មោះថា Joy General Aviation ដោយបានផ្ទុកមនុស្សចំនួន១០នាក់ ក្នុងនោះរួមមាន អ្នកបើកយន្តហោះ អ្នកបើកយន្តហោះរង និងអ្នកកាសែត។

រូបថតជាច្រើនសន្លឹកត្រូវបានបង្ហោះទៅលើបណ្ដាញអ៊ីនធឺណិត បង្ហាញឲ្យឃើញពីទិដ្ឋភាពក្រោយពេលកើតហេតុ ដោយក្បាលយន្តហោះស្ថិតនៅលើស្ពាន រីឯខ្លួនរបស់វាស្ថិតនៅលើទឹក។ គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុយន្តហោះខាងលើបានធ្វើដំណើរចេញពីមូលដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត Zhejiang។

Joy General Aviation គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលប្រើប្រាស់យន្តហោះអាចបើកលើទឹកបាន នៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះផ្ដល់សេវាកម្មហោះហើរក្នុងរយៈចម្ងាយជិត ដល់ភ្ញៀវទេសចរណ៍ ដើម្បីធ្វើដំណើរទៅកាន់កោះក្បែរៗនោះ៕

យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ

ប្រភព៖ sabay

  • យន្តហោះ​មួយ​គ្រឿង ហោះ​បុក​ស្ពាន ស្លាប់​៥នាក់ នៅ​សៀងហៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: