Allardyce នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

Sam Allardyce នឹង​ត្រូវ សហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ហៅ​កាត់​ FA ​ប្រកាស​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ជា​ផ្លូវ​ការ​​នៅ​២៤​ម៉ោង​ទៀត។​

 Allardyce នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសSam Allardyce

 

អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស​ដែល​ជាប់​កុងត្រា​ជាមួយ​ Sunderland នឹង​ចាក​ចេញ​ពី​ក្លឹប​​បន្ទាប់​ពី​ដឹក​នាំ​បាន​តែ​៩​ខែ​ប៉ុណ្ណោះ។ Allardyce ក្លាយ​ជា​ជនជាតិ​អង់គ្លេស​បន្ទាប់​ដែល​ដឹកនាំ​ក្រុម​​មាន​រហស្សនាម​ថា​ តោ​កំណាច​ក្រោយ​ពី​លោក Roy Hodgson លា​ឈប់​ដោយ​សារ​ដឹក​នាំ​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​អឺរ៉ូ។

 

បុរស​វ័យ​៦១​ឆ្នាំ​មាន​បទ​ពិសោធន៍​ជោកជាំ​ជាមួយ​បាល់​ទាត់​អង់គ្លេស​ក្នុង​នោះ​ធ្លាប់​ដឹកនាំ​ West Ham, Newcastle, Bolton និង​ចុងក្រោយ​គឺ Sunderland តែ​ត្រូវ​ចាក​ចេញ​មុន​ពេល​កំណត់​ខណៈ​​កុង​ត្រា​ចាស់​របស់​គាត់​ជាមួយ​ក្លឹប​​មាន​មូលដ្ឋាន​ឈ្មោះ Stadium of Light សល់​១​ឆ្នាំ​ទៀត៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror

  • Allardyce នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កីឡា
Tags: