កំហឹង! ២ថ្ងៃអស់លុយរាប់លាន ណាត់ជួបម្តងទៀត ប៊ិះអស់ជីវិត

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ បន្ទាប់ពី​​រង​គ្រោះ​ដោយ​ត្រូវ​​រថយន្ត​បុក ខណៈ​ព្យាយាម​ជិះ​ម៉ូតូ​ទៅ​ពាំង​រថយន្ត ក្រោយ​ពី​មាន​ទំនាស់​រឿងរ៉ាវ​ប្រកួត​កីឡាបាល់ទះ​ភ្នាល់​ដាក់​លុយ នៅ​តារាង​បាល់​មួយ​កន្លែង​ក្នុងភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ កក្កដា ២០១៦ ស្ថិត​ក្នុង​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

ជំហាន​ដំបូង កម្លាំង​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​អ្នក​ប​ង្នោះ​ឡើយ តែ​គេ​ស្គាល់​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ឌ្រី​ម ឈ្មោះ​ជា គឹ​ម​វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ចំណែក​ជន​ប​ង្ជិះ​រថយន្ត​ការីបា​ឡែ​ន​​ឈ្មោះ​​ប្រាក់ សំណាង (​ហៅ​ប្រុស​) ភេទ​ប្រុស​អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ភូមិ​កាំ​ង​មេម៉ាយ  សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង​។

ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​.​ស្ករ ពាក់​ស្កាក​លេខ 2AC-5273 បើកបរ​ដោយ​បុរស​ម្នាក់ មក​ពី​ទិស​ខាងកើត​ទៅ​លិច ប្រទះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បាន​ជិះ​ទៅ​ពាំង​រថយន្ត ហើយ​រថយន្ត​នោះ​ព្យាយាម​គេច​ពីឆ្វេង​ទៅ​ស្តាំ តែ​ម៉ូតូ​ក៏​បាន​ព្យាយាម​ទៅ​ពាំង​ពីមុខ​រថយន្ត​ដដែល ហើយ​ថែម​ទាំង​ឈ្លោះប្រកែក​គ្នា ។ លុះ​ក្រោយមក ក៏​ត្រូវ​រថយន្ត​បុក ហើយ​ម្ចាស់​រថយន្ត​នោះ បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​យក​កាំបិត ទៅ​ចាក់​បុរស​ជិះ​ម៉ូតូ​នោះ បណ្តាល​ឱ្យ​របួស​ទៀត ក្រោយមក ទើប​មានការ​ឃាត់​ពី​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក្រោយមក​ទើប​ដឹង​ថា ភាគី​ទាំង​ពីរ​នោះ ទើបនឹង​ឈ្លោះ​គ្នា​មុន​នេះ ។

ពាក់ព័ន្ធ​ជម្លោះ​ហិង្សា​នោះ ត្រូវ​ប្រភព​បញ្ជាក់​ថា ដំបូង​ឡើយ​គូភាគី​ទាំង​ពីរ បាន​ជួប​គ្នា​លេង​បាល់ទះ​ភ្នាល់​លុយ បន្ទាប់​មក មានការ​ចាប់កំហុស ដោយ​ភាគី​ម្ខាង​បាន​ប៉ះ​ស៊ី​ឡេ (​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​) ។ គ្រានោះ មានការ​តវ៉ា​រហូត​មាន​ជម្លោះ​ដោយ​ភាគី មាន​កំហុស​ស្ទុះ ទៅ​វាយ​ភាគី​ដៃគូ​ប្រកួត​របស់​ខ្លួន (​អ្នក​ជិះ​រថយន្ត​ខាងលើ​) ដោយ​មាន​អ្នក​ចាប់​ឱ្យ​វាយ​បន្ថែម​ទៀត ទើប​កើតជា​កំហឹង​ទៅ​យក​កាំបិត​នៅ​ក្នុង​រថយន្ត​ដេញ​ចាក់​គ្នា ផ្អើល​ពេញ​តារាង​បាល់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​មាន​ជម្លោះ​នោះ​មក ពួក​គេ​ទាំង​សងខាង​បាន​បែកផ្លូវ​គ្នា ដោយ​ភាគី​ម្ខាង​ជិះ​រថយន្ត​ចេញ​ទៅ​មុន តាម​ផ្លូវ​រង្វង់​មូល​ថ្មី បត់​ឡើង​ទៅ​ទិស​ខាងត្បូង រួច​បត់​ទៅ​ស្តាំ​ទៅ​ទិស​ខាងលិច ។ ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ចេញ​តាម​ក្រោយ ក្នុង​គោលដៅ​ផ្លូវខុស​គ្នា ស្រាប់តែ​ជួប​គ្នា​ដោយ​ចៃដន្យ រវាង​ភាគី​ទាំង​ពីរ​ម្តងទៀត ខណៈ​ជិះ​រថយន្ត​និង​ម៉ូតូ​ទល់មុខ​គ្នា  ខណៈនោះ​ក៏​កើតជា​ជម្លោះ​​ម្តងទៀត ដោយ​ភាគី​មាន​កំហុស ពេល​លេង​បាល់​នោះ​ជិះ​ម៉ូតូ​ទៅ​ពាំង​ពីមុខ​រថយន្ត បង្ក​ឱ្យ​កម្តៅភ្លើង​កំហឹង​កាន់តែ​ឆេះ​ឡើង​បំ​បុក​ម៉ូតូ រួច​ហើយ​បើកទ្វា​រថយន្ត​យក​កាំបិត​ទៅ​ចាក់ បណ្តាល​ឲ្យ​របួស​ភ្លៅ​ស្តាំ ត្រូវ​គរ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ចំណែក​ម្ចាស់​រថយន្ត​នោះ ត្រូវ​គេ​ចោទប្រកាន់​មាន​កំហុស​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត​ដើម្បី​សាកសួរ ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក និងរង​របួស​ដោយ​មុខកាំបិត​ចុង​ស្រួច​នោះ បាន​ចាញ់​លុយ​ចំនួន​២​លើក ក្នុង​ការ​ប្រកួត​បាល់ទះ​រយៈពេល​២​ថ្ងៃ ។ ក្នុង​នោះ នៅ​ថ្ងៃ​ទី​១៨ កក្កដា ជន​រង​គ្រោះ​បាន​ចាញ់​លុយ​អស់​ចំនួន​៣​លាន​រៀល បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៩ កក្កដា ចាញ់​លុយ​អស់​ចំនួន​៣​លាន​៥០​ម៉ឺន​រៀល​ទៀត ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ទី​២០ កក្កដា ភាគី​ទាំង​សងខាងបាន​ណាត់គ្នា​ប្រកួត​ទៀត ក៏​កើតជា​ជម្លោះ​ហិង្សា​តែ​ម្តង ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ស្ថិត​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​ជន​ប​ង្កំ​ពុង​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ។