«រឿងនិទានតាឥសី» កម្មវិធីទូរស័ព្ទថ្មី សម្រាប់​កុមារ​ដំបូង​បង្អស់នៅកម្ពុជា

«រឿង​និទាន​តាឥសី»​ ជាឈ្មោះ​កម្មវិធីទូរស័ព្ទ​ស្មាត​ហ្វូន​ថ្មីមួយ ដែល​មាន​លក្ខណៈ​ជា​បណ្ណាល័យ​សៀវ​ភៅ​រឿង​និទាន​បែប​អប់រំ​ខ្លីៗ​សម្រាប់​កុមារ បាន​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ដើមខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ។

 

កម្មវិធី​ទូរស័ព្ទនេះ​បង្កើត​ឡើង​ដើម្បី​តម្រូវ​តាម​ចំណូល​ចិត្ត​កុមារ​ ដោយ​មាន​គំនូរ​ពណ៌​ស្រស់​ឆើត​ទាក់​ភ្នែក​ តួអង្គ​ស្អាតៗ បញ្ចូល​សំឡេង​គួរ​ឲ្យ​ក្នាញ់ សាច់​រឿង​ខ្លី​ៗ ងាយ​យល់​ និង​មាន​កម្មវិធី​សំណួរ​ចម្លើយ​ខ្លីៗ​បន្ទាប់​ពី​បញ្ចប់​រឿង ដើម្បី​ជា​ជំនួយ​ដល់​ការ​វិវឌ្ឍ​បញ្ញា​របស់​កុមារ​តូចៗ។

 

«រឿងនិទានតាឥសី»  កម្មវិធីទូរស័ព្ទថ្មី សម្រាប់​កុមារ​ដំបូង​បង្អស់នៅកម្ពុជា

 

លោក​ អៀរ អ៊ុយ ស្ថាបនិក​នៃ​កម្មវិធី​រឿង​និទាន​នេះ​បាន​លើក​ឡើង​ថា មូលហេតុ​ដែល​លោក​បង្កើត​ឲ្យ​មាន​កម្មវិធី​និទាន​រឿង​បង្កប់​សារ​អប់រំ​ខ្លីៗ សម្រាប់​កុមារ​បែបនេះ  ព្រោះ​លោក​មើល​ឃើញ​ថា​ប្រទេស​យើង​នៅ​មិន​ទាន់​មាន​កម្មវិធី​សម្រាប់​កុមារ​ច្រើន ខណៈ​នៅបរទេស​មាន​រាប់​មិនអស់​។ «ដល់​ពេល​ដែល​យើង​ត្រូវ​មាន​កម្មវិធី​បែប​អប់រំ​សម្រាប់​កុមារ​ខ្មែរ​យើង​ហើយ​  ក្រៅ​ពី​ពួក​គេ​អាច​ស្តាប់​កម្សាន្ត​អារម្មណ៍ជាមួយ​រូបគំនូរដ៏ទាក់ទាញ គេ​នឹ​ងទទួលបាន​សារ​អប់រំ​ល្អៗ​ដែល​យើង​បង្កប់​ក្នុង​សាច់​រឿង​នោះ ដែល​នេះ​អាច​ជា​ប្រយោជន៍​ដល់​ការ​លូត​លាស់​​​​បញ្ញា​ស្មារតី​របស់​កុមារ»។

 

«រឿងនិទានតាឥសី»  កម្មវិធីទូរស័ព្ទថ្មី សម្រាប់​កុមារ​ដំបូង​បង្អស់នៅកម្ពុជាលោក​ អៀរ អ៊ុយ ស្ថាបនិក​នៃ​កម្មវិធី​រឿង​និទានតាឥសី

 

ចង់​បាន​កម្មវិធី​រឿង​និទាន​កុមារ​មួយ​នេះ សូម​ទាញ​យក​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ ក្នុង AppStore ឬ PlayStore ដោយគ្រាន់តែ វាយពាក្យ ​​Ey Sey Storytime។

 

-សម្រាប់ Play Store: http://bit.ly/eyseystorytimeandroid

-សម្រាប់ App Store: http://bit.ly/eyseystorytime

 

អត្ថបទៈ លីដា