ប្រេសិត​សិទ្ធិមនុស្ស​អាមេរិក​​ជំរុញ​ឱ្យ​​​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​

កាលពីម្សិលមិញ ប្រេសិតសិទ្ធិមនុស្សអាមេរិកដែលមកបំពេញទស្សនកិច្ចបានជំរុញឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្ស និងអតីតមន្ត្រីសិទ្ធិមនុស្សប្រាំរូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា អំឡុងអ្វីដែលលោកចាត់ទុកថា ជាស្ថានការណ៍នយោបាយដែលកាន់តែធ្ងន់ធ្ងរទៅ ដែលក្នុងនោះតុលាការផ្ដោតគោលដៅលើអ្នករិះគន់រដ្ឋាភិបាលដោយមិនសមហេតុផល។ មន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សក្នុងស្រុកអាដហុកត្រូវបានចាប់ខ្លួនជាមួយអតីតមន្ត្រីសមាគមអាដហុកមួយរូបទៀត ដែលឥឡូវនេះកំពុងបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សីម្នាក់ដោយផ្ដល់ប្រាក់ដល់ស្ត្រីម្នាក់ឱ្យបដិសេធស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ សមាគមអាដហុកបានបដិសេធការចោទប្រកាន់នេះ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា មានចរិតនយោបាយ។ លោក ថម ម៉ាលីណូស្គី (Tom Malinowski)ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមានប្រសាសន៍ថា លោកបានស្នើឱ្យមន្ត្រីរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងនេះ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅស្ថានទូតអាមេរិកនៅថ្ងៃទី២នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជាថា “យើងបានជំរុញឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកដែលបាននិងកំពុងការពារសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា”។ លោកមានប្រសាសន៍ថា “ការការពារសិទ្ធិមនុស្សជួនកាល ជាការងារដ៏ចម្រូងចម្រាស ។ជារឿយៗវាពាក់ព័ន្ធការរិះគន់អ្នកមានអំណាច។ ប៉ុន្តែវាជាការចាំបាច់ណាស់ចំពោះស្ថានភាព និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យ។ ហើយនៅក្នុងស្ថានភាពនេះ ខ្ញុំនឹងរួមបញ្ចូលសកម្មជនសមាគមសិទ្ធិមនុស្សអាដហុក សមាជិកអង្គការអាដហុក រួមទាំងអតីតសមាជិកដែលជាសមាជិក គ.ជ.ប.”។ លោក ម៉ាលីណូស្គី បានមានប្រសាសន៍ថា លោកក៏បានជួបជាមួយសាច់ញាតិអ្នកទោសមួយចំនួនផងដែរ “ហើយខ្ញុំគិតថា វាពិតជាធ្វើឱ្យខ្ញុំមើលឃើញថា ក្រុមគ្រួសារទាំងនោះមិនត្រឹមតែស្ថិតនៅក្នុងស្ថានភាពដ៏ក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងស្ថានភាពមិនយុត្តិធម៌ ដែលតម្រូវឱ្យមានដំណោះស្រាយទៀតផង”។ ប្រេសិតសិទ្ធិមនុស្សរូបនេះបានលើកឡើងថា បញ្ហាផ្លូវច្បាប់បានកើតឡើងអំឡុងពេលមាន ”ការបារម្ភពីការចាប់ខ្លួន និងការចោទប្រកាន់ពាក់ព័ន្ធបញ្ហានយោបាយដែលមិនអាចប្រកែកបាន។ លោកបានថ្លែងថា “វាច្បាស់ណាស់ថា ក្នុងរយៈពេលប៉ុន្នានសប្ដាហ៍ និងប៉ុន្មានខែកន្លងមកនេះនៅក្នុងប្រទេសកម្ពុជា មានការចាត់វិធានការច្បាប់ជាច្រើនមកលើភាគីមួយ ប្រឆាំងអ្នកដែលត្រូវបានចាត់ទុកថា  ជាអ្នករិះគន់រដ្ឋាភិបាល។ ហើយខ្ញុំគិតថា បញ្ហាទាំងនោះជាមូលហេតុនាំឱ្យមានបញ្ហាផ្លូវច្បាប់សម្រាប់ហេតុផលនយោបាយនេះ”។ អំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់ក្នុងឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានដាក់សម្ពាធលើរដ្ឋាភិបាលស្រដៀងគ្នានេះឱ្យដោះលែង ”អ្នកទោសនយោបាយ” ដោយបានលើកឡើងពីលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុ […]

The post ប្រេសិត​សិទ្ធិមនុស្ស​អាមេរិក​​ជំរុញ​ឱ្យ​​​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ appeared first on The Cambodia Daily.