សកម្មជន​ពីរនាក់​បង​ប​្អូន​​​ភ្លោះ​​​​​ដាក់ពាក្យ​សុំសិទ្ធិជ្រក​កោននៅ​​​​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេសថៃ

កាលពីសប្ដាហ៍មុន បងប្អូនប្រុសពីរនាក់ជាសកម្មជនដែលបានចាកចេញពីប្រទេសកម្ពុជា ដោយភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួនបន្ទាប់ពីជួបជាមួយលោក កែម ឡី អ្នកវិភាគនយោបាយមុនលោកត្រូវបានឃាតករបាញ់សម្លាប់នោះ បាននិយាយកាលពីម្សិលមិញថា ពួកគេបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអង្គការសហប្រជាជាតិនៅក្នុងប្រទេសថៃ។ ជុំ ហួ និង ជុំ ហួត បានអះអាងថា ពួកគេត្រូវបានគេតាមដានអំឡុងពេលជួបជាមួយលោក កែម ឡី នៅស្តារម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៨ ខែកក្កដា ពីរថ្ងៃមុនពេលអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានបាញ់សម្លាប់នៅក្នុងកន្លែងដដែល។ បងប្អូនភ្លោះទាំងពីរនាក់នេះនិយាយថា ឥឡូវនេះពួកគេអាចជាគោលដៅនៃអ្នកដែលនៅពីក្រោយការសម្លាប់លោក កែម ឡី ដោយសារពួកគេបានបានផ្តល់បទសម្ភាសន៍តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីហេតុការណ៍បាញ់សម្លាប់ ដោយប្រាប់ភិនភាគរបស់បុរសបីនាក់ដែលពួកគេនិយាយថាបានឃើញតាមដានពួកគេកាលពីពីរថ្ងៃមុនកើតហេតុការណ៍។ អ្នកទាំងពីរបានធ្វើដំណើរតាមយន្តហោះទៅប្រទេសថៃកាលពីថ្ងៃទី១៤ ខែកក្កដា។ កាលពីម្សិលមិញ បងប្អូនភ្លោះអាយុ២៧ឆ្នាំនេះបាននិយាយថា ពួកគេបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅការិយាល័យឧត្ដមស្នង ការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)នៅក្នុងទីក្រុងបាងកកកាលពីថ្ងៃច័ន្ទ ហើយកំពុងរង់ចាំការសម្រេច។ ជុំ ហួ បាននិយាយតាមហ្វេសប៊ុកថា “ខ្ញុំបានដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយជាមួយឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងប្រទេសថៃ”។ ជុំ ហួ បាននិយាយទៀតថា ពួកគេទាំងពីរនាក់បង ប្អូនកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុង “ប្រទេសទី៣”។ ការិយាល័យ UNHCR ក្នុងទីក្រុងបាងកកមិនបានបដិសេធ ឬអះអាងថា បានទទួលពាក្យសុំរបស់ពួកគេទេ។ ស្ត្រីអ្នកនាំពាក្យម្នាក់បាននិយាយថា “ដើម្បី រក្សាការសម្ងាត់ […]

The post សកម្មជន​ពីរនាក់​បង​ប​្អូន​​​ភ្លោះ​​​​​ដាក់ពាក្យ​សុំសិទ្ធិជ្រក​កោននៅ​​​​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេសថៃ appeared first on The Cambodia Daily.