អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផ្លូវដែករថភ្លើង របស់រដ្ឋនៃប្រទេសថៃ បានប្រកាសជាសាធារណៈ អំពីរថភ្លើងដ៏ទំនើប និងស្រស់ស្អាតមួយចំនួន ដែលបានទិញពីប្រទេសចិន ហើយរថភ្លើងនេះ នឹងចាប់ផ្តើមឱ្យបើកដំណើរការ ផ្តល់សេវាដឹកអ្នកដំណើរជាសាធារណៈ នៅខែតុលា នាពេលខាងមុខនេះផងដែរ។

យោងតាមប្រភពបានឱ្យដឹងថា មានរូបភាពជាច្រើនសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីត្រូវបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គម ដែលបង្ហាញពីទិដ្ឋភាពនៃរថភ្លើងដ៏ថ្មីស្រឡាង ដែលមានចំនួន ៩គ្រឿង មានលក្ខណៈពិសេសច្រើនដូចជា មានកន្លែងគេងដែលមានសភាពស្ងប់ស្ងាត់ល្អ និងភ្ជាប់មកនូវការរចនាឡើងដោយ សាច់ក្រណាត់កៅអីពណ៌ក្រហម និងមានរូបរាងស្រស់ស្អាត មានទឹកក្តៅសម្រាប់ងូត មានកនែ្លងដោតសាកថ្មទូរស័ព្ទ ជាពិសេសទៅទៀតនោះ មានជាកញ្ចក់ LCD ខ្នាតតូច ជាប់នៅនឹង កៅអីអង្គុយ ដើម្បីបង្ហាញពីទីតាំងភូមិសាស្រ្ត ក្នុងពេលធ្វើដំណើរផងដែរ ហើយងាយស្រួលដល់អ្នកដំណើរ អាចដឹងច្បាស់ពីទីតាំងណាមួយ។

ប្រភពបន្តទៀតថា ទាក់ទងនឹងកញ្ចក់ LCD Screen នេះផងដែរ អ្នកក៏អាចធ្វើការចុចបញ្ជាវា ដើម្បីកុម្ម៉ង់ទិញ ម្ហូបអាហារ បានដោយខ្លួនឯង នៅលើរថភ្លើងមួយនេះបានផងដែរ វាហាក់ដូចជាអ្នកដំណើរ កំពុងតែបានជិះយន្តហោះដ៏ថ្លៃមួយ ហើយថែមទាំងមាន បំពាក់នូវកាម៉េរាសុវត្ថិភាពទៀតផង។

គួរបញ្ជាក់ដែរថា រថភ្លើងដ៏ថ្មីស្រឡាងនេះ មានចំនួនសរុប ១១៥គ្រឿង ដែលបានធ្វើការកុម្ម៉ង់ពីប្រទេសចិន នឹងអាចមកដល់ទាំងអស់ នៅខែកញ្ញា ខណៈពេលនេះមាន ៣៩គ្រឿងបានមកដល់ និងកំពុងតែត្រួតពិនិត្យ។ សម្រាប់ខ្សែរថភ្លើងនឹង រត់ចាប់ពីទីក្រុងបាងកក ទៅកាន់គោលដៅផ្សេងៗគ្នា រួមមាន ខេត្ត Chiang Mai ខេត្ត Ubon Ratchathni ខេត្ត Nong Khai និងស្រុក Hat Yai ក្នុងខេត្ត Songkhla ផងដែរ។ លើសពី មានផាសុខភាពល្អ ក្លិនក្រអូប រថភ្លើងនេះក៏មានបុគ្គលិកបម្រើការ និយាយជាភាសាអង់គ្លេស យ៉ាងស្ទាត់ជំនាញ ដែលសុទ្ធសឹងតែឆ្លងកាត់ការហឹ្វកហាត់ យ៉ាងពិសេសថែមទៀតផង ៕ 

ប្រភពពី៖  | 

ការចាប់អារម្មណ៍ខ្មែរឡូត៖

សម្រាប់កម្ពុជាវិញដែលបានចាប់ផ្តើមដំណើរការឡើងវិញ កាលពីដើមឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដក់ស្រងសម្តីរបស់ លោក RUSSEL TIZON មន្ត្រីផ្នែក សេវា កម្ម អតិថិជនរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេបានធ្វើការ សាកល្បងដឹកភ្ញៀវទេសចរ តាមរថភ្លើង ចំនួន៣ទូអាចផ្ទុកមនុស្សចំនួន ១៥០នាក់ ហើយទូ រថភ្លើងទាំង៣ទូនោះ មានទូ រថភ្លើង សម្រាប់ប្រភេទ VIP និង២ទូទៀត សម្រាប់ភ្ញៀវទេសចរធម្មតា។ ការចេញ ដំណើរពីភ្នំពេញទៅ កាន់ក្រុងព្រះសីហនុ និងពីខេត្តព្រះសីហនុ មកកាន់ភ្នំពេញប្រើរយៈពេល ៨ម៉ោង ផ្លូវដែក​មាន ចម្ងាយ ២៦០គីឡូម៉ែត្រ ហើយបើកក្នុងល្បឿន ៣៥គីឡូម៉ែត្រក្នុង ១ម៉ោង។

លោកបានបន្តថា ការបើកដំណើរការឡើងវិញនេះ គឺផ្តោតសំខាន់លើភ្ញៀវទេសចរ ដើម្បីភ្ញៀវទេសចរ មើល ឃើញ ទេសភាពធម្មជាតិស្រស់ស្អាតតាមបណ្តាខេត្ត នានាពីភ្នំពេញ ទៅដល់ខេត្តជាប់មាត់សមុទ្រ ព្រមទាំងការ កាត់​បន្ថយការកកស្ទះ ចរាចរតាមផ្លូវជាតិទៀតផង។ ក្បាលរថភ្លើង និងទូរថភ្លើងផលិតឡើងក្នុងទសវត្សរ៍៦០ នៅ ប្រទេសបារាំងបាន យកមកប្រើប្រាស់ សម័យសង្គមរាស្ត្រនិយម ហើយទូរថភ្លើង ទាំង៣ សម្រាប់ដឹកភ្ញៀវ ទេសចរនេះ ខាងក្នុងតុបតែង យ៉ាងស្អាត និងបំពាក់ឧបករណ៍ម៉ាស៊ីនត្រជាក់ និងមានអាហារដ្ឋានសម្រាប់បម្រើ ភ្ញៀវនៅលើ រថភ្លើងទៀតផង។

លោកបានបញ្ជាក់ថា បច្ចុប្បនេះ មានក្រុមហ៊ុនទេសចរណ៍ កំពុងមកទំនាក់ទំនង ជាមួយក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ក្នុងការ ដឹកភ្ញៀវទេសចរ តាមរថភ្លើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។ ជាមួយគ្នានេះពេលដំណើរ ការបានល្អ ហើយ ក្រុមហ៊ុន គ្រោងបើកការដឹកជញ្ជូន ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្ត ព្រះ សីហនុ ដោយកាត់តាមខេត្តតាកែវ និងខេត្តកំពត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក

អីយ៉ាស់! ថៃ បង្ហោះរូបភាពរថភើ្លង ដ៏ទាន់សម័យជាច្រើនសន្លឹក