តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​

6 Videos


កាលពីឆ្នាំ ២០១២ តួអង្គក្នុងរឿងហូលីវូដដ៏ល្បី «Home Alone» លោក Macaulay Culkin ត្រូវបាទស្សនាវដ្តីមួយវាយប្រហារលោកថា លោកញៀនថ្នាំ ដែលក្នុង ១ ខែៗ លោកចំណាយអស់ជាង ៨ ពាន់ដុល្លារ ដើម្បីទិញថ្នាំ ។

រឿងហេតុនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមកទល់ពេលនេះ លោក Culkin ទើបនឹងឆ្លើយតប ដោយលោកបានច្រានចោលរាល់ព័ត៌មានដែលចោទថា លោកមានពាក់ព័ន្ធនឹង គ្រឿងញៀនទាំងអស់ ។ លោកបានឲ្យដឹងថា រឿងនេះមិនមែនជាការពិតនោះទេ តែលោកជឿជាក់ថា ព័ត៌មាននេះអាចចេញពីមិត្តភក្តិលោក ព្រោះនៅពេលនោះ មិត្តភក្តិលោកចង់ឲ្យលោកទទួលបាន ប្រជាប្រិយភាពដូចដើមវិញ តែយ៉ាងណាក្តី រឿងនេះក៏មិនត្រូវបានផ្សព្វផ្សាយច្រើន ហើយក៏ដូចជា គ្មានទទួលបានការចាប់អារម្មណ៍ពីមហាជនឡើយ ។

P9

តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​

តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​

គួរបញ្ជាក់ដែរថា លោកបានបាត់មុខនៅលើបណ្តាញសារព័ត៌មានយ៉ាងយូរ ក្រោយពីគ្រប់ខ្សែភាពយន្តដែលលោកសម្តែងមិនសូវទទួលបានចំណាប់អារម្មណ៍ ដែលធ្វើឲ្យប្រជាប្រិយភាពលោកដុនដាបយ៉ាងខ្លាំង ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​តួឯក​រឿង «Home Alone» ចេញមុខ​បកស្រាយ​រឿង​ញៀន​ថ្នាំ​