គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​

លោក​ ​Artem Vaulin​ ​ជា​ស្ថាបនិក​ ​និង​ជា​អ្នក​គ្រប់​គ្រង​គេហទំព័រ​ ​Kickass​ ​ត្រូវ​ប៉ូលិស​ប្រទេស​ប៉ូឡូញ​ចាប់​ខ្លួន​ ​ហើយ​គេហទំព័រ​របស់​លោក​​ត្រូវ​បាន​ផ្អាក​ដំណើរការ​។

 

គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​

 

ការ​ចាប់​ខ្លួន​នេះ​ ​ប្រព្រឹត្ត​ឡើង​ក្រោយ​តុលាការ​អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​​លើ​ម្ចាស់គេហទំព័ររូប​នេះ បាន​​រំលោភ​កម្មសិទ្ធិបញ្ញា​​កម្មវិធី​​អ្នក​ដទៃ​ ដោយ​គេហទំព័រ​របស់​លោក​បាន​អនុញ្ញាតិ​​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​​យក​​កម្មវិធី​មិន​គិត​ថ្លៃ​ ដែល​មាន​ទំហំ​សាច់​ប្រាក់​ច្រើន​ជាង​ ​១​ ​ពាន់​លាន​ដុល្លារ។​

 

គេហទំព័រ​ ​Kickass​ ​ជា​បណ្ដុំ​នៃ​កម្មវិធី​គ្រប់​ប្រភេទ​ ​មិន​ថា​ជា​កម្មវិធី​ដែល​មាន​តម្លៃ​ថ្លៃ​ ឬ​ខ្សែភាពយន្ត​ដែល​មាន​គុណភាព​ច្បាស់ និងទិន្នន័យផ្សេងៗជាច្រើនទៀត ហើយ​ក្នុង​មួយ​ឆ្នាំ Kickass អាចរកចំណូលបាន ១៦លានដុល្លារ ពីផ្ទាំងពាណិជ្ជកម្មនានា​៕

 

គេហទំព័រ​ ​Kickass​ ​ផ្អាកដំណើរការ​ ​ហើយ​ម្ចាស់​ត្រូវ​​បាន​ចាប់​ខ្លួន​

 

អាន​បន្ត​ ​៖​ Mark Zuckerberg បបួល​ Neymar ​ប្រកួត​គ្នា​លេង​ហ្គេម​បាល់

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​verge