ឡើង​ឡូយ! ប្រកួត​​ថត​រូប​តាម​ទូរសព្ទ ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ / P9‬

អ្នក​ប្រើប្រាស់​កំពូល​ស្មាតហ្វូន ‪‎Huawei P9 Plus‬ និង P9‬ អាច​មាន​ឱកាស​ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ និង P9‬ ដោយ​គ្រាន់​តែ​ចូលរួម​កម្មវិធី​ប្រកួត​រូបភាព​ដែល​ផ្តិត​យក​ដោយ​កាមេរ៉ា​អាជីព Leica របស់​ស៊េរី P9 Plus‬ និង P9‬ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Huawei។

 

ឡើង​ឡូយ! ប្រកួត​​ថត​រូប​តាម​ទូរសព្ទ ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ / P9‬

 

កម្មវិធី​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៤-កក្កដា ដល់​ថ្ងៃ​ទី១៥-សីហា ខាង​មុខ​នេះ។ ដើម្បី​ចូលរួម​ប្រកួត អ្នក​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ខាង​ក្រោម៖

ក. ជា​អតិថិជន​ដែល​ប្រើប្រាស់ P9Plus និង P9

ខ. ផ្ញើ​លេខ​កូដ Imei និង លេខ​ទូរសព្ទ​មក​កាន់​ផេក​ហ្វេសប៊ុក Huawei Mobile Cambodia ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត (Imei មួយ អាច​ប្រកួត​បាន​តែ​ម្នាក់)

គ. បេក្ខជន​ម្នាក់​អាច​ដាក់​រូប​ប្រកួត​បាន​ច្រើន​ជាមួយ​ប្រធាន​បទ និង​ទីតាំង​ខុសៗ​គ្នា

ឃ. គ្រប់​រូបភាព​ត្រូវ​មាន​អក្សរ​តែម “Huawei P9 LEICA DUAL CAMERA” តាម​រយៈ Automatically add watermarks (មិនមែន​ជា​រូប selfie)

ង. រូបភាព​ប្រកួត​ពុំ​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ផលិតផល ការរិះគន់ មាក់​ងាយ ឬ​នយោបាយ​

ច. រូបភាព​ប្រកួត​ នឹង​ត្រូវ​បាន​ជ្រើសរើស និង​បង្ហោះ​លើ facebook, Instagram របស់ Huawei Mobile Cambodia

ឆ. Facebook Like 1=1ពិន្ទុ, Instagram Like 1=3ពិន្ទុ (Like ក្លែង​ក្លាយ​នឹង​ដក​ចេញ)

ជ. ក្រុមហ៊ុន Huawei រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​នានា។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង 069 732 323

 

រូបភាព​ដែល​ទទួល​បាន Likes ច្រើន​ជាង​គេ​បំផុត គឺ​ជា​ម្ចាស់​ជយលាភី​លេខ​១ ដែល​នឹង​ទទួល​បាន Huawei P9 Plus‬ ១គ្រឿង ហើយ​ជយលាភី​លេខ​២ នឹង​ទទួល​បាន​ Huawei P9 ១គ្រឿង។

 

ឡើង​ឡូយ! ប្រកួត​​ថត​រូប​តាម​ទូរសព្ទ ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ / P9‬

 

លោក Jason នាយក​គ្រប់គ្រង Huawei Mobile Device Department ប្រចាំ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា “កម្មវិធី​នេះ​រៀបចំ​ឡើង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​បាន​ជួយ​គាំទ្រ​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ​របស់ Huawei គឺ P9 និង P9 Plus ដែល​កំពុង​អង្រួន​ទីផ្សារ​ស្មាតហ្វូន​លើ​ពិភព​លោក ក៏​ដូចជា​កម្ពុជា​ផ្ទាល់ ហើយ​ក៏​បង្ហាញ​ពី​សមត្ថភាព​កាមេរ៉ា​ភ្លោះ​ដែល​ល្អ​ឯក ពិបាក​នឹង​រក​គូ​ប្រដូច​បាន​នៅ​ក្នុង​ចំណោម​ស្មាតហ្វូន​ដទៃ​ទៀត។

 

លោក​បន្ថែម​ថា “បើ​អ្នក​ចង់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​ថតរូប​របស់​យើង តែ​ពុំ​ទាន់​មាន Huawei P9 និង P9 Plus ក្នុង​ដៃ​នៅ​ឡើយ អាច​អញ្ជើញ​ទៅ​កាន់​សាខា​ដែល​មាន​ស្លាក​សញ្ញា Huawei រួច​ជាវ Huawei P9 និង P9 Plus ក្នុង​តម្លៃ​ពិសេស ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ទៀត​ផង។ សូម​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ”។

 

ចាប់​ផ្ដើម​ពី​ការ​រចនា​តាំង​ពី​ខាង​ក្រៅ​ដល់​សម្ភារៈ​ផ្គុំ​ខាង​ក្នុង P9 និង P9 Plus កើត​ចេញ​ពី​លោហធាតុ​ប្រណីត រក្សា​បាន​នូវ​គុណភាព គួបផ្សំ​ជាមួយ​អ្នក​រចនា​ម៉ូដ​ជា​អ្នក​ឯកទេស​លំដាប់​ពិភព​លោក ធ្វើ​ឲ្យ​ទូរសព្ទ​ទាំង​ពីរ​នេះ មាន​លក្ខណៈ​លេចធ្លោ ស្រស់​ឆើតឆាយ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី។ ឯ​កាមេរ៉ា​វិញ បំពាក់​ដោយ​កាមេរ៉ា​ភ្លោះ Leica ដែល​ពិភពលោក​ទទួល​ស្គាល់​ថា​ជា​កាមេរ៉ា​អាជីព​ដែល​មាន​អាយុ​កាល​ដល់​ទៅ ១០២ ឆ្នាំ​គិត​មកហើយ៕

 

ឡើង​ឡូយ! ប្រកួត​​ថត​រូប​តាម​ទូរសព្ទ ឈ្នះ​រង្វាន់ ‪‎Huawei P9 Plus‬ / P9‬

 

អត្ថបទ៖ ពាណិជ្ជកម្ម