Chow Yun Fat ប្រកាស​លែង​ទទួល​ថត​រឿង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ

កំពូល​តារា​សម្ដែង​ចិន Chow Yun Fat នឹង​ដក​ខ្លួន​ចេញ​ពី​វិស័យ​ភាពយន្ត​ជា​បណ្ដោះ​អាសន្ន​ដើម្បី​មាន​ពេល​ច្រើន​ជាង​សម្រាប់​លំហែ​កាយ។

 

Chow Yun Fat ប្រកាស​លែង​ទទួល​ថត​រឿង​ពី​ពេល​នេះ​ដល់​ដាច់​ឆ្នាំ

 

សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង Chow Yun Fat ថ្មី​ៗ​នេះ​ទើប​តែ​ប្រកាស​ថា​លោក​នឹង​សម្រាក​ពី​ការ​សម្ដែង​សិន​នៅ​ក្នុង​ឆ្នាំ​នេះ។ តួ​រឿង “ស្ដេច​ល្បែង” បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​របស់​ហុងកុង​ថា​ខ្លួន​នឹង​មិន​ទទួល​ថត​ភាពយន្ត​ណា​ទាំង​អស់​ចាប់​ពី​ពេល​នេះ​ដល់​បំណាច់​ឆ្នាំ ដោយ​លោក​ចង់​មាន​ពេល​សម្រាក​ឲ្យ​បាន​ច្រើន។ គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​វ័យ​៦១​ឆ្នាំ​រូប​នេះ​បាន​ត្រលប់​ចូល​ក្នុង​វិស័យ​ភាពយន្ត​ហុងកុង​វិញ​ក្នុង​ឆ្នាំ ២០១៣​បន្ទាប់​ពី​សម្ដែង​រឿង​នៅ​ចិន​ដីគោក​និង​ហូលីវូដ​អស់​រយៈពេល​៣០​ឆ្នាំ៕

 

ចុចអាន៖Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars