តួ​អង្គ​​ Thor សប្បាយ​ចិត្ត​បើ​គេ​ឲ្យ​ជំនួស Daniel Craig ជា​តួ 007

តារា​សម្ដែង​ហូលីវូដ Chris Hemsworth ដែល​ភាគ​ច្រើន​គេ​ស្គាល់​តាម​រយៈ​តួ Thor បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី Foxtel magazine សម្រាប់​លេខ​ថ្មី​ខែ​សីហា​ថា លោក​​រីករាយ​​បើ​គេ​អញ្ជើញ​ឲ្យ​សម្ដែង​ជា​តួ​ស៊ើបអង្កេត James Bond។

 

តួ​អង្គ​​ Thor សប្បាយ​ចិត្ត​បើ​គេ​ឲ្យ​ជំនួស Daniel Craig ជា​តួ 007

 

តារាវ័យ​៣២​ឆ្នាំ​បាន​និយាយ​ដោយ​ខ្លី​​បន្ថែម​ថា៖”ខ្ញុំ​មិន​ដឹង​​ច្រើន​ទេ ថា​នរណា​នឹង​សម្ដែង​តួ​ James Bondនេះ។ តើ​វា​គួរ​ឲ្យ​ខ្លាច​ឬ​យ៉ាង​ណា?”។ តាម​ការ​បញ្ជាក់​ពី dailymailប្រសិន​បើ Chrisចូល​សម្ដែង​ជា​តួ 007មែន​ គេ​នឹង​ក្លាយ​ជា​តារា​អូស្ត្រាលី​ទីពីរ​​ដែល​សម្ដែង​តួ​​នេះ បន្ទាប​ពី​លោក George Lazenby ធ្លាប់​ដើរ​តួ James Bond​ ម្ដង​ហើយ​ក្នុង​វគ្គ “On Her Majesty’s Secret Service” ឆ្នាំ​១៩៦៩។

 

កាល​ពី​ខែ​ ឧសភា Daniel Craig ដែល​ដើរ​តួ James Bond ៤​លើក​កន្លង​ទៅ​បាន​ច្រានចោល​សំណើ​​៦៨​លាន​ផោន(​ជិត​១០០​លាន​ដុល្លារ) របស់​ផលិតកម្ម​​ខ្សែភាពយន្ត​ MGM studio ដើម្បី​​សម្ដែង​ជា​តួ​ស៊ើបអង្កេត James Bond ពីរ​វគ្គ​បន្ត​ទៀត។ យ៉ាងណាក្ដី មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​គិតគូរ​រក​ឃើញ​តួ​ជំនួស​តំណែង Daniel Craig បាន​នៅ​ឡើយ​ទេ៕​

 

តួ​អង្គ​​ Thor សប្បាយ​ចិត្ត​បើ​គេ​ឲ្យ​ជំនួស Daniel Craig ជា​តួ 007

 

តួ​អង្គ​​ Thor សប្បាយ​ចិត្ត​បើ​គេ​ឲ្យ​ជំនួស Daniel Craig ជា​តួ 007
ប្រិយមិត្ត​យល់​យ៉ាងណា​បើ Chris Hemsworth​ បាន​សម្ដែង​ជា​តួ James Bond ?

 

ចុចអាន៖Daniel Craig បដិសេធ​ដើរ​តួ​ James Bond បន្ត​ ទោះ​គេ​ឲ្យ​ជិត​១០០​លាន​ដុល្លារ

 

ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖ dailymail