“ផ្កា​ទីង​មោង” ត្រៀម​បោះពុម្ព​ជា​សៀវភៅ​រក​ថវិកា​ជួយ​កុមារ​កំព្រា

ថ្មីៗ​នេះ លោក សោម ដូរ៉េ ដែល​ជា​អ្នក​និពន្ធ​រឿង​ “ផ្កា​ទីង​មោង”​ ដែលវីដេអូ​ភាគ​ទូរទស្សន៍​ ​ទទួល​បាន​ការ​គាំទ្រ​ច្រើននោះ ​បាន​ថ្លែង​មក​កាន់ Sabay ថា​ លោក​ត្រៀម​បោះ​ពុម្ព​រឿង​ភាគ​​នេះ ​ជា​សៀវភៅ​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​កុមារ​កំព្រា។

 

“ផ្កា​ទីង​មោង” ត្រៀម​បោះពុម្ព​ជា​សៀវភៅ​រក​ថវិកា​ជួយ​កុមារ​កំព្រា

 

អ្នក​និពន្ធ​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖​ ការ​រៀប​ចំ​កម្មវិធី​​លក់​សៀវភៅ​សប្បុរសធម៌​មួយ​នេះ​ឡើង​ វា​មិន​មែន​ជា​លើក​ដំបូង​សម្រាប់​លោក​នោះ​ទេ​ តែ​វា​ជា​លើក​ទី​៤​ហើយ​កម្មវិធី​នេះ​ អាច​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ “ខ្ញុំ​មិន​មាន​អ្វី​ជួយ​ក្មេង​ៗ​ច្រើន​នោះ​ទេ សម្រាប់​ខ្ញុំ​ជា​អ្នក​និពន្ធ​មាន​តែ​ខំ​សរសេរ​សៀវភៅ​ដើម្បី​ស្វែង​​​រក​ថវិកា​ជួយ​ពួក​គាត់​ទោះ​បី​តិច​ក្ដី​ច្រើន​តែ​វា​ជា​ក្ដី​ស្រលាញ់​របស់​ខ្ញុំ​​”។

 

“ផ្កា​ទីង​មោង” ត្រៀម​បោះពុម្ព​ជា​សៀវភៅ​រក​ថវិកា​ជួយ​កុមារ​កំព្រា

(លោក សោម ដូរ៉េ ​អ្នក​និពន្ធ​រឿង​“ផ្កា​ទីង​មោង”​)

 

ម្ចាស់​ស្នាដៃ​បទ “លើ​លោក​នេះ​ ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” បាន​បន្ថែម​ថា​​៖ សៀវភៅ “ផ្កា​ទីង​មោង” នេះ​មាន​កម្រាស់​ ១១៥ ទំព័រ សម្រាប់​តម្លៃ​វិញ​​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។ “សៀវភៅ​ហ្នឹង​អត់​មាន​លក់​នៅ​លើ​ទីផ្សារ​ទេ ​គឺ​ខ្ញុំ​ធ្វើ​ជា​ពិសេស​​សម្រាប់​តែ​ថ្ងៃ​លក់​សៀវភៅ​សប្បុរសធម៌​តែប៉ុណ្ណោះ ហើយ​ថវិកា ១០០% បាន​ពី​ការ​លក់ ​គឺ​ខ្ញុំ​យក​ទៅ​ជួយ​ក្មេងៗ​ទាំង​អស់ ​ជា​ពិសេស​ទៀត​ខ្ញុំ​នឹង​ប្រកាស​រឿង​“ផ្កា​ទីង​មោង”​ វគ្គ​២​ផង​ដែរ “៕​​​​​

 
អត្ថបទ៖ SAMEDY