រដ្ឋាភិបាលកម្ពុជាមានគម្រោងដកចំណូលថវិកាពីទេសចរណ៍ចូលប្រសាទអង្គរវត្តជួយដល់ពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស មានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងលោក ជូ ហាណេស ម៉ាធីយ៉ាស៊ី(Johannes Matyssy) ឧបការីក្រសួងការបរទេសស្វុីស នឹងលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

បន្ទាប់ពីចប់ជំនួបនោះដែរ លោក ជូហាណេស ម៉ាធីយ៉ាស៊ី មានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់នេះបានផ្តោតលើប្រធានបទសំខាន់រវាងប្រទេសទាំង២រួមមានការអភិវឌ្ឍសេដ្ឋកិច្ច ការពិគ្រោះផ្នែក នយោបាយប្រទេសទាំង២ ។

លោកឧបការីក្រសួងការបរទេសស្វុីស បានបញ្ជាក់ថា ស្វុីសនៅតែបន្តជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាទៅថ្ងៃអនាគតទោះបីជាពុំមានវត្តមានលោកវេជ្ជបណ្ឌិត រិចន័រ នៅ បន្តទៅទៀតក្តី ។ លើសពីនេះទៅទៀត រដ្ឋាភិបាលទាំង២បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀង ពិគ្រោះយោបល់ទ្វេភាគីជាប្រចាំឆ្នាំផងដែរ ។

លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី មាន អារម្មណ៍សប្បាយរីករាយនៅពេលដែល កម្ពុជាគាំទ្រស្វុីសចូលជាសមាជិកដៃគូ សន្ទនាតាមវិស័យនានារបស់អាស៊ាននៅពេលខាងមុខ ។

លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួង ការបរទេសបានមានប្រសាសន៍ថា នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់នោះដែររាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍប្រទេសមានការ រីកចម្រើនតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកើតមាននៅពេលនេះ ជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការពង្រឹងនីតិរដ្ឋការអនុវត្តច្បាប់ ។ ដូច្នេះ ពុំមានអ្វីពាក់ព័ន្ធដែលគេចោទថា កម្ពុជា មានវិបត្តិនយោបាយគឺអត់មានទេ រឿងនោះជាជាបញ្ហាបុគ្គលដែលបានប្រព្រឹត្តខុស ហើយវិធានការដែលបានធ្វើកន្លងមក នេះជាការអនុវត្តច្បាប់ ។

លោក ជូ ហាណេស ម៉ាធីយ៉ាស៊ី មាន ប្រសាសន៍ថា បញ្ហាផ្ទៃក្នុងប្រទេសកម្ពុជា ប្រជាជន និងរដ្ឋាភិបាលស្វុីសមិនជ្រៀត ជ្រែកចូលទេ ហើយលោកស្វាគមន៍ការ អនុវត្តលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់នៅកម្ពុជានិងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ។

ទាក់ទងនឹងការជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានៅពេលបច្ចុប្បន្ននិងអនាគត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដក ចំណូលថវិកាពីអ្នកទេសចរបរទេសចូល ទស្សនាប្រាសាទអង្គរវត្តក្នុងម្នាក់ៗចំនួន២ដុល្លារដាក់ចូលមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា ហើយរដ្ឋាភិបាលស្វុីសបានគាំទ្រវិធានការរបស់កម្ពុជាដើម្បីជួយពេទ្យគន្ធបុប្ផា ផងដែរ ។ ទេសចរបរទេសមកកម្ពុជានៅ ក្នុងពេលបច្ចុប្បន្ននេះមានចំនួនជាង៤លាន នាក់ហើយនៅថ្ងៃអនាគត និងមានចំនួន ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន ៕

រដ្ឋាភិបាលកម្ពុជាមានគម្រោងដកចំណូលថវិកាពីទេសចរណ៍ចូលប្រសាទអង្គរវត្តជួយដល់ពេទ្យគន្ធបុប្ផា

ប្រភព៖ nokorwatnews

  • រដ្ឋាភិបាលកម្ពុជាមានគម្រោងដកចំណូលថវិកាពីទេសចរណ៍ចូលប្រសាទអង្គរវត្តជួយដល់ពេទ្យគន្ធបុប្ផា已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: