ប៉ូលិស​វៀតណាម រត់​មក​ធាក់​អ្នក​បើក​ម៉ូតូ​លឿន​បញ្ច្រាស​ផ្លូវ ឡើង​ស្ដែង!

សូមទស្សនាវីដេអូខាងក្រោម៖

កាលពីពេលថ្មីៗនេះ ហេតុការណ៍មួយបានធ្វើឲ្យអ្នកដំណើរជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមន្ត្រីប៉ូលិសម្នាក់បានបញ្ចេញក្បាច់គុនកុងហ្វូ ធាក់អ្នកបើកម៉ូតូលឿនបញ្ច្រាសផ្លូវ និងមិនពាក់មួកសុវត្ថិភាពម្នាក់ ធ្លាក់ពីលើម៉ូតូយ៉ាងស្ដែងតែម្ដង នៅលើផ្លូវ Xa Dan នៃទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក Dinh Thanh Thao អនុប្រធានប៉ូលិសចរាចរទីក្រុងហាណូយ បានបញ្ជាក់ថា មន្ត្រីប៉ូលិសដែលធាក់អ្នកបើកម៉ូតូនោះ ត្រូវបានគេព្យួរឈ្មោះបណ្ដោះអាសន្នហើយ។ លោក Thao បានបន្ថែមទៀតថា មន្ត្រីប៉ូលិសរូបនោះបានប្រព្រឹត្តខុស ហើយគាត់នឹងត្រូវទទួលពិន័យ។

អ្នកបើកបរម៉ូតូ មានឈ្មោះថា Nguyen Van Tuan អាយុ២០ឆ្នាំ និងមានស្ត្រីវ័យក្មេងម្នាក់ទៀតជិះពីក្រោយ ត្រូវបានប៉ូលិសហៅឲ្យឈប់ បន្ទាប់ពីពួកគេបានជិះម៉ូតូប្រដេញគ្នា ប៉ុន្តែពួកគេមិនបានឈប់ឡើយ ហើយបែរជាជិះចូលទៅផ្លូវម្ខាងទៀត (បញ្ច្រាសគេ) ដើម្បីបើកគេចខ្លួន ហើយក៏ជួបហេតុការណ៍នេះតែម្ដង។ ទោះបីជាយ៉ាងណា ពួកគេទាំង២នាក់មិនមានរងរបួសអ្វីឡើយ តែត្រូវបានប៉ូលិសពិន័យជាប្រាក់ចំនួន៩០ដុល្លារ និងរឹបអូសយកម៉ូតូទៅរក្សាទុកចំនួន១ខែ៕

ប្រភព៖ sabay

  • ប៉ូលិស​វៀតណាម រត់​មក​ធាក់​អ្នក​បើក​ម៉ូតូ​លឿន​បញ្ច្រាស​ផ្លូវ ឡើង​ស្ដែង!已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: