យុវជន​ម្នាក់​ផ្ដើម​គំនិត​បង្កើត​ក្រុម​លើក​ស្ទួយ​វប្បធម៌​ដោយ​គ្មាន​កម្រៃ

ស្របពេលនឹងការរីកលូតលាស់ក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច អប់រំ កីឡា។ល។ វិស័យទាំងនោះត្រូវបានគេយកចិត្តទុកដាក់ក្នុងការលើកស្ទួយជាខ្លាំង។ មិនខុសគ្នានេះដែរ ចំពោះវិល្បៈវប្បធម៌វិញ ក៏ត្រូវបានយុវវ័យចាប់អារម្មណ៍ក្នុងការលើកស្ទួយនិងអភិរក្សផងដែរ។ហេតុដូចនេះហើយ ទើបធ្វើឱ្យយុវជន ឡោ វុឌ្ឍី បង្កើតក្រុមការងារមួយដែលមានឈ្មោះថា ក្រុមរីកសាយ។ ក្រុមនេះបង្កើតនៅឆ្នាំ២០១៣ក្នុងគោលបំណង២នោះគឺ៖ បង្ហាញស្នាដៃរបស់និស្សិតសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលើកតម្កើងវិស័យសិល្បៈវប្បធម៌ជាតិ។

យុវជន​ម្នាក់​ផ្ដើម​គំនិត​បង្កើត​ក្រុម​លើក​ស្ទួយ​វប្បធម៌​ដោយ​គ្មាន​កម្រៃលោក ឡោ វុឌ្ឍី

“ក្រុមរីកសាយបង្កើតឡើងនៅឆ្នាំ២០១៣ បង្កើតគឺក្នុងគោលបំណង ចង់បង្ហាញពីស្នាដៃរបស់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយនិងលើកកម្ពស់វិស័យវប្បធម៌សិល្បៈ…”។ សម្ដីយុវជន ឡៅ វុឌ្ឍី។

តើរីកសាយមានបុគ្គលិកប៉ុន្មានរូប ហើយពួកគាត់មានទទួលបានប្រាក់ខែដែរឬទេ?

យុវជនវុឌ្ឍីប្រាប់ថា៖ “យើងមានបុគ្គលិក១៥នាក់តែពេលមាន event(កម្មវិធី)អាចដល់៣០នាក់…គឺពេលដែលយើងសល់ពី event(កម្មវិធី)តិចតួច ហើយជប់លៀង គឺជាលក្ខណៈដែលយើងអាចផ្ដល់ឱ្យគាត់បាន តែក្រៅពីហ្នឹងយើងអត់មានស្អីផ្ដល់ឱ្យគាត់ទេ…”។

ចុះក្រុមរីកសាយវិញ មានបានទទួលការឧបត្ថម្ភពីខាងណាដែរឬទេ?

“ចំពោះក្រុមរីកសាយដូចជាអត់មានគម្រោង អង្គការណាឬក៏ស្ថាប័នណាគាំទ្រ គឺយើងមុនធ្វើស្អីមួយយើងត្រូវរកអ្នកsponsor(អ្នកគាំទ្រ)ដោយខ្លួនឯង យើងយកថវិកាដើម្បីរៀបចំផ្គត់ផ្គង់ដោយខ្លួនឯង…ពួកខ្ញុំធ្វើ event(កម្មវិធី)ដែលទាក់ទងវប្បធម៌ យើងក៏អត់មានចំណូលអីដែរ…”។ សម្ដីយុវជនវុឌ្ឍី។

ងាកមកសមិទ្ធផលវិញ តើក្រុមការងារនេះសម្រេចអ្វីខ្លះហើយ?

យុវជន វុឌ្ឍី បានប្រាប់មក Sabay៖ “ចំពោះឥឡូវមកដល់បច្ចុប្បន្ន រីកសាយគឺបានទទួលសមិទ្ធផលច្រើនដូចជា យើងបានរៀបចំស្នាដៃនិងអនាគតបានចំនួន៤ដងហើយ យើងបានធ្វើមហោស្រពចាប៉ីដងវែង យើងបានធ្វើគម្រោងដែលផ្ដោតទៅលើវង់ភ្លេងមហោរី ចាប៉ីដងវែង ហើយនិងវង់ភ្លេងពិណពាទ្យ…”។

ចុះពេលអនាគតវិញ ក្រុមរីកសាយមានគម្រោងអ្វីខ្លះដែរ?

យុវជនវុឌ្ឍីនិយាយថា៖ “ជាផែនការក្រុមរីកសាយគឺមានគម្រោងធ្វើទៅលើសិល្បៈ ធ្វើទៅលើសិល្បៈទូទាំងអាស៊ាន ដែលយើងហៅសិល្បៈទាំងអស់ដែលនៅអាស៊ានមកបង្ហាញ…ឥឡូវនេះរីកសាយកំពុងធ្វើគម្រោងរបស់ខ្មែរអមត និយាយពីការចងចាំ និងរបាំសហសម័យ…និងគម្រោងមួយទៀតរបស់សាលាក្ដីខ្មែរក្រហម និងអង្គការYRDP”។

យ៉ាងណាមិញ អ្នកផ្ដួចផ្ដើមសម្បុរស្រអែមវ័យ២៦ឆ្នាំរូបនេះក៏បានអំពាវនាវដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសយុវវ័យ ឱ្យជួយលើកស្ទួយដល់វិស័យសិល្បៈ ឱ្យបានច្រើនជាងមុន៕

 

តើលោកអ្នកគិតយ៉ាងណាចំពោះស្នាដៃរបស់ក្រុមរីកសាយ?

ប្រភព ៖ sabay

  • យុវជន​ម្នាក់​ផ្ដើម​គំនិត​បង្កើត​ក្រុម​លើក​ស្ទួយ​វប្បធម៌​ដោយ​គ្មាន​កម្រៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: