ហេតុ​អ្វី​បាន​ជា​ សេន ប៊ុនថេន មិន​ឡើង​វ៉ៃ​ញឹកញាប់?

អ្នកលេងរន្ទះជើងធ្ងន់ សេន ប៊ុនថេន មិនសូវមានវត្តមានលើសង្វៀនប្រកួតញឹកញាប់ទេមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីលេចមុខឡើងវ៉ៃសាថ្មីកាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយក៏បាត់មុខវិញ។

ហេតុ​អ្វី​បាន​ជា​ សេន ប៊ុនថេន មិន​ឡើង​វ៉ៃ​ញឹកញាប់?កីឡាករ សេន ប៊ុនថេន

ពាក់ព័ន្ធនឹងអវត្តមាននេះ សេន ប៊ុនថេន បានប្រាប់ Sabay ថា រូបគេបាត់មុខពីសង្វៀនយូរ ដោយសារតែរូបគេវ័យកាន់តែច្រើន និងកម្លាំងមិនខ្លាំងដូចមុន។ ការញុំាអាហារច្រើនយ៉ាងណាក៏មិនសូវមានកម្លាំងកំហែងខ្លាំងដូចមុន និងហ្វឹកហាត់ក៏មិនសូវពេញលេញ។

ប៊ុនថេននិយាយថា ៖«ពីមុន ខ្ញុំញុំាអាហារតិចតូច ក៏មានកម្លាំងហ្វឹកហាត់ដែរ។ និយាយទៅពីមុន ខ្ញុំក្មេងមានកម្លាំងកំហែងមាំមួន។ ម្យ៉ាងទៀត ខ្ញុំបារម្ភមានបញ្ហាអីកើតឡើងដោយយថាហេតុ ដូចបាក់ដៃ បាក់ជើងជាដើម ហើយខ្វះលុយព្យាបាល ព្រោះឥឡូវនេះប្រាក់តម្លៃខ្លួនឡើងប្រកួតក៏នៅមានកម្រិតថែមទៀត។ អីចឹងហើយបានជាខ្ញុំមិនចង់ឡើងវ៉ៃញឹកញាប់ទេ»។

បើទោះជាមានហេតុផលយ៉ាងនេះក្តី ក៏ជើងខ្លាំងគុនខ្មែរ សេន ប៊ុនថេន មិនបោះបង់អាជីពកីឡាប្រដាល់ឡើយ។ កីឡាកររូបនេះប្រាប់ថា យូរៗ រូបគេនឹងឡើងវ៉ៃម្តង ដើម្បីកុំឲ្យអ្នកគាំទ្រភ្លេចរូបគេ។

បច្ចុប្បន្ន សេន ប៊ុនថេន កំពុងបង្ហាត់ក្បាច់គុនបុរាណខ្មែរនៅក្លឹប Prokout។ នៅពេលខាងមុខ រូបគេគិតចង់បបួលមិត្តភ័ក្ដិបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយក្នុងគោលបំណងថែរក្សាក្បាច់គុនបុរាណខ្មែរ និងអាចជាអាជីពមួយសម្រាប់ចិញ្ចឹមជីវិត ពីព្រោះរូបគេស្រលាញ់ក្បាច់គុនបុរាណខ្មែរ និងគ្មានជំនាញអ្វីសម្រាប់ធ្វើការងារផ្សេង។

ហេតុ​អ្វី​បាន​ជា​ សេន ប៊ុនថេន មិន​ឡើង​វ៉ៃ​ញឹកញាប់?នាយឃ្លោក និង សេន ប៊ុនថេន

ការប្រកួតចុងក្រោយរបស់ សេន ប៊ុនថេនបានផ្តួលកីឡាករថៃឲ្យសន្លប់ក្នុងទឹកទីមួយតាមរយៈការវាយកែងនៅសង្វៀន CNC កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦៕

ប្រភព៖ sabay

  • ហេតុ​អ្វី​បាន​ជា​ សេន ប៊ុនថេន មិន​ឡើង​វ៉ៃ​ញឹកញាប់?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: