នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣

ខេត្តតាកែវ ៖ នារីម្នាក់ដែលត្រូវឃាតកអាក.សម្លាប់រួចទាញទម្លាក់ចូលទឹកនៅតំបន់ទេសចរណ៍ទន្លេបាទី ត្រូវបាន ស្គាល់អត្តសញ្ញាណ ហើយនាងគឺជានិស្សិតឆ្នាំទី៣ នៃសាលាអ៊ីនធឺណែត១កន្លែងនៅខាងកើតផ្សារអូរឡាំពិច ជាប់វត្តមហាមន្ត្រី និងជាបុគ្គលិកមន្ទីរទេសចរណ៍ខេត្តកណ្តាល។ នេះបើយោងតាមលោកអធិការរងទទួល បន្ទុកផ្នែកព្រហ្មទណ្ឌស្រុកបាទីឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

លោកឃុត ឡូ អធិការរងស្រុកបាទីឲ្យដឹងថា នារីរងគ្រោះដែលត្រូវឃាតករសម្លាប់នោះឈ្មោះ ជា សុជាតិ អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់- ក្រុងតាខ្មៅ ខេត្តកណ្តាល។ នារីរងគ្រោះជានិសិត្សឆ្នាំទី៣រៀននៅសាលាអ៊ីនធឺណែត១កន្លែង ខាងកើតផ្សារអូរឡាំពិច ជាប់វត្តមហាមន្ត្រី និងជាបុគ្គលិកមន្ទីរទេសចរណ៍ខេត្តកណ្តាល។

លោកបានឲ្យដឹងទៀតថា ជនសង្ស័យជាឃាតករសមត្ថកិច្ចនៅពុំទាន់មានពន្លឺរកឃើញ អត្តសញ្ញាណនៅឡើយទេ តែសមត្ថកិច្ចជឿជាក់ថា ជនដៃដល់នឹងត្រូវចាប់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយពីសមត្ថកិច្ចសហការជាមួយនឹងក្រុមគ្រួសារនារីរងគ្រោះ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យដឹងថា ឪពុកនារីរងគ្រោះឈ្មោះ អ៊ូ ជា និងម្តាយឈ្មោះ ស៊ូយ ផល្លី រស់នៅភូមិព្រែកសំរោង១ សង្កាត់- ក្រុងតាខ្មៅ។ នៅក្រោយកើតហេតុសាកសពនារីរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមករៀបចំធញវើបុណ្យតាមប្រពៃណី នៅវត្តព្រែកសំរោង ស្ថិតក្នុងសង្កាត់- ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួររំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានការភ្ញាស់ផ្អើលមួយនៅចំណុចខ្ទមលំហែកាយ ក្នុងរមនីយដ្ឋានទន្លេបាទី ស្ថិតនៅក្នុងភូមិទន្លេបាទី ឃុំក្រាំងឃ្នង់ ស្រុកបាទី ខេត្តតាកែវ ខណៈដែលមានប្រជាពលរដ្ឋបានប្រទះឃើញនារីម្នាក់ ត្រូវបានគេអាក.សម្លាប់ស្លាប់យ៉ាងអាណោចអាធម្ម។ នៅពេលនោះទាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋរស់នៅ តំបន់នោះពុំមាននរណាម្នាក់បានស្គាល់នារីរងគ្រោះនោះទេ។ នារីរងគ្រោះត្រូវបានឃាតករអាក.សម្លាប់រួច រុញទម្លាក់ទឹកនោះ រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណតាមរយៈក្រុមគ្រួសារនារីរងគ្រោះ ហើយបច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងស៊ើបអង្គេតស្រាវជ្រាវចាប់ខ្លួនជនដៃដល់មកផ្ទន្តាទោសតាមច្បាប់៕

នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣ នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣ នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣ នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣ នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣

ប្រភព៖ nokorwatnews

  • នារីដែលឃាតកអាក.សម្លាប់នៅតំបន់ទេសចរណ៍ទន្លេបាទីជានិស្សិតឆ្នាំទី៣已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: